លួច​កាច់​សោ ក ម៉ូតូ​ខ្មែរ​ដូចគ្នា ពី​ស្រុក​ថៃ មក​ជាប់​អន្ទាក់​នៅ​ខេត្ត​បាត់ដំបង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លួច​កាច់​សោ ក ម៉ូតូ​ខ្មែរ​ដូចគ្នា ពី​ស្រុក​ថៃ មក​ជាប់​អន្ទាក់​នៅ​ខេត្ត​បាត់ដំបង

Published

on

​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់​ខ្លួន​ជនសង្ស័យ​មួយ​ក្រុម បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក​ ម៉ូតូ ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣:២៤នាទីទាបភ្លឺ ឈាន​ចូល​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២០ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ បាន​កើត​ឡើង​នៅ​ផ្សារ​ឡែម ស្ថិត​ក្នុង​ភូមិ​បាន​ឡែម​ ឃុំ​ថេបនិមិត្រ ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី ប្រទេស​ថៃ​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​​អត្តសញ្ញាណ​​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ ​ក​ ម៉ូតូ​ម៉ាក​ហុង​ដា​ ឃ្លិច​ពណ៌ស​ សេរី​ឆ្នាំ២០១៧​ផ្លាក​លេខ​១​Y.០៧៥​២ លេខម៉ាស៊ីន៨០១៩០៧០ របស់​ឈ្មោះ សេង​ កញ្ញា ភេទស្រី អាយុ៣៣​ឆ្នាំ ​រស់នៅ​ភូមិបឹង​រាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មាន​មុខរបរ​លក់ដូរ​នៅ​ផ្សាថៃ។

ក្រោយ​ទទួល​បណ្ដឹង​ពី​ឈ្មោះ សេង​ កញ្ញា ​​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​នឹង​មាន​ការ​ផ្ដល់​ព័ត៌មាន​ពី​ភ្នាក់​ងារ​សម្ងាត់​យ៉ាង​ជាក់លាក់​ផង​។លុះរហូតដល់វេលាម៉ោង១០:០០នាទី ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ២០២០​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ ខឿម ​រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំ​បឹងរាំង ស្រុកកំរៀង​ ខេត្ត​បាត់ដំបង ​ មក​សាកសួរ។

បន្ទាប់​ពី​ទទួល​បាន​នូវ​ចម្លើយ​បឋម​រួច​មក សមត្ថកិច្ច​ឈាន​ដល់​ការ​នាំ​ខ្លួន​បក្ខពួក​ដែល​មាន​ឈ្មោះ ​ធឿន​ស្វិត ​​អាយុ២២ឆ្នាំ ​ស្នាក់នៅ​ភូមិ​អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀ​ង ខេត្តបាត់ដំបង មុខរបរ​មិន​ពិត​ប្រា​ក​ដ​ព្រម​ទាំង​ឈ្មោះ ​សែម ​ចាន់ធា​ ហៅស្កូវ​ អាយុ៣៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង​ ខេត្តបាត់​ដំបង ​​​​មុខរបរ​កម្មករ មក​ធ្វើការ​សាកសួរ​ផង​ដែរ។

ជា​មួយ​គ្នា​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ រួមមាន ​ម៉ូតូ១គ្រឿង ម៉ាកហុង​ ពណ៌ស សេរី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ២Y.០៧៥២ លេខ​ម៉ាស៊ីន​៨០១៩​០៧០​ដែក​កាច់​សោ ក​ ម៉ូតូ រាង​អក្សរ​តេ​ពណ៌​​ខ្មៅ ចំនួន២ផងដែរ។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សៅ សារិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម