ព័ត៌មានជាតិ
អភិបាលរងរាជធានី៖ ការថែរក្សាសន្តិភាព ស្មើនឹងថែរក្សាជីវិតខ្លួនឯង សូមប្រជាពលរដ្ឋថែ រក្សា សន្តិភាពឱ្យបានគង់វង់
លោក កើត ឆែអភិបាលរងរាជធានីភ្នំពេញបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសន្តិភាព ដោយការថែរក្សាសន្តិភាព ស្មើនឹងថែរក្សាជីវិតខ្លួនឯង។ប្រជាទេសជាតិមានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាង សុំបន្តចូលរួមថែរក្សាសន្តិភាពនេះឱ្យនៅគង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

លោក កើត ឆែ បានលើកឡើងនៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវិមានពិភពថ្មីសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើ សំណូមពរយ៉ាងផុលផុសដោយសុំឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ដូចជា ការស្នើសុំស្ថាបនាផ្លូវ លូ, សុំដាក់បង្គោលភ្លើង និងកាត់ខ្សែភ្លើងរញ៉េរញ៉ៃ, ស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីចំនួន ៨២ គ្រួសារ, សុំដោះស្រាយបញ្ហាសំរាមដែលប្រជាពលរដ្ឋយកមកបោះចោលលើផ្លូវ បង្កឱ្យស្អុយប៉ះពាល់សុខភាព, សុំជួយស្តារប្រឡាយ, សុំកាត់មែកឈើនៅក្នុងវិទ្យាល័យភ្នំពេញថ្មីជាដើម។ រាល់សំណើសំណូមពរខាងលើត្រូវបានលោក កើត ឆែ ដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

លោក កើត ឆែ បានមានប្រសាន៍ថា៖ វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ សំណូមពរផ្ទាល់មាត់ចំនួន១២នាក់ និងសំណើរជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន ៥៤ សំបុត្រ។
លោកបន្តថា ចំពោះសំណើរទាំងអស់របស់ប្រជាពលរដ្ឋ អ្វីដែលដោះស្រាយបានរដ្ឋបាលរាជធានី ដោះស្រាយភ្លាមៗ ដូចជានការស្តារប្រឡាយ លូ ធ្វើផ្លូវ យើងបានដាក់ក្នុងគម្រោងអាទិភាព នឹងប្រជុំដោះស្រាយភ្លាម។

បញ្ហាសំរាម លោកសុំឱ្យសង្កាត់ ខណ្ឌសហការជួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីសម្អាត និងត្រូវដាក់កម្លាំងប្រចាំការដើម្បីឃាត់ពលរដ្ឋមកពីក្រៅភូមិ យកសំរាមមកចាក់ចោលនៅទីតាំងនេះ។ សូមបងប្អូនចូលរួមទុកដាក់សំរាមឱ្យបានល្អ។ លោកថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ សំរាមនៅតែជាបញ្ហារហូតមិនស្អាតនោះទេ។ ដូចជាពេលនេះអញ្ចឹង បងប្អូនយើងបានចូលរួមក្នុងការរក្សា សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់។ លោកសុំឱ្យន្តចូលរួមរក្សាសន្តិភាពនេះអោយបានគង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
លោក ជួប ខុន បានលោកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។

សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ