ព័ត៌មានជាតិ
ដើមកន្ទ្រាងបាយ ស អាចរកចំណូលផ្គត់ផ្គង់គ្រួសារកសិករមួយផ្នែកធំ
ដើមកន្ទ្រាងបាយ ស ឬហៅម្យ៉ាងទៀតថា “ដើមស្មៅអំបោស” ដែលដើមស្មៅប្រភេទនេះ បើតាមចាស់បុរាណ ពួកគាត់យកធ្វើជាឱសថបុរាណយ៉ាងមានប្រសិទ្ធភាពសម្រាប់រោគស្ត្រី និងបុរស ដោយមានការផ្សំឡើងជាមួយរុក្ខជាតិផ្សេងៗ ហើយបូកជាមួយដើមស្មៅប្រភេទខាងលើនេះ ដែលមាន២ប្រភេទ គឺញុី និងឈ្មោល។

ដើមកន្ទ្រាងបាយ ស នៅតាមទីផ្សារក្នុងក្រុងមួយចំនួន ក៏គេសង្កេតឃើញជាអំបោស ដាក់លក់ផងដែរ តែការដាក់លក់ក៏មិនបានយូរដែរ ព្រោះតែតម្រូវការអ្នកប្រើប្រាស់ច្រើនគួរសម ខណះប្រជាកសិករមិនសូវចាប់អារម្មណ៍ហើយក៏ពុំសូវមានដុះច្រើដែរ គឺតាមតំបន់តែប៉ុណ្ណោះ។
នៅលើទំហំដីប្រមាណជាង២រ៉ៃ ស្ថិតនៅភូមិប៉ៃឡាំ ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ផូ ថា វ័យ ៧២ឆ្នាំ រួមជាមួយកូនស្រីឈ្មោះ ចាន់ ធឿន វ័យ៣៧ឆ្នាំ ពួកគាត់បានរក្សាទុកដើមកន្ទ្រាងបាយ ស នេះ ដោយមិនបានដាំដំណាំកសិកម្មអ្វីផ្សេងនោះទេ ដើម្បីរក្សាទុកធ្វើជាអំបោសលក់ ដោយបានចំណូលថវិកាបានយ៉ាងប្រសើរមួយផ្នែកធំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយក៏បានសល់ខ្លះៗទៀតសម្រាប់សន្សំឲ្យកូនរៀនសូត្រផងដែរ។

អ្នកស្រីបញ្ជាក់ថា ក្នុងមួយថ្ងៃអ្នកស្រីទាំង២នាក់បានចងធ្វើជាអំបោសបានចន្លោះពី១០០-១៥០អំបោស ហើយតម្លៃអំបោស១ បើម៉ូយមកលើកដល់កន្លែងតម្លៃ១០០០រៀល តែបើអ្នកស្រីដឹកយកទៅលក់នៅទីផ្សារដោយខ្លួនឯង អំបោស១លក់បានក្នុងតម្លៃ២៥០០រៀល។ អ្នកស្រីមិនបានប្រាប់អំពីចំណូលនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ជីវភាពអ្នកស្រី និងកូនអ្នកស្រី បានល្អប្រសើជាងដំណាំកសិកម្មផ្សេងៗដូចជា ផ្លែល្ហុង ផ្លែម្ទេស និងផ្លែត្រប់ពុតញង ខណះដើមកន្ទ្រាងបាយ ស នេះ បានដុះជាបន្តបន្ទាប់រហូតដោយមិនមានការថែទាំអ្វីទាំងអស់។

អ្នកស្រីបន្តថា នៅលើដីផ្សេងរបស់អ្នកស្រីដែលបានដាំដំណាំផ្សេងៗនោះ អ្នកស្រីនឹងបន្តពូជដើមកន្ទ្រាងបាយ ស នេះបន្ថែមលើទំហំជាង២រ៉ៃបន្តទៀត ដោយសារតែតម្រូវការអ្នកប្រើប្រាស់អំបោសល្អគួរសម ហើយដើមស្មៅនេះមិនចំណាយកម្លាំងថែទាំ ឬថ្លៃជីបំប៉ននោះទេ គឺចំណាយតែកម្លាំងកាប់ និងចងជាអំបោសឲ្យម៉ូយតែប៉ុណ្ណោះ។ «កាលពីមុនខ្ញុំគិតថា ជួលឲ្យគេភ្ជួរចោល តែដល់ពេលខ្ញុំសាកល្បងកាប់ចងជាអំបោសដឹកទៅលក់នៅក្រុងបាត់ដំបង មិនបាន១ម៉ោងផងគេមកទិញអស់ដោយអំបោសមួយលក់បាន២៥០០រៀល រហូតមានម៉ូយចង់លើកលក់បន្តថែមទៀត ទើបខ្ញុំរក្សាវាទុកលើទំហំដីជាង២រ៉ៃតែម្តងទៅ»។ «ខ្ញុំសប្បាយចិត្តខ្លាំង ដែលគេរាល់គ្នាមិនចាប់អារម្មណ៍ ហើយបច្ចុប្បន្នដើមស្មៅមួយនេះ គឺជាប្រភពមួយដែលបានផ្តល់ប្រាក់ខែសម្រាប់គ្រួសារខ្ញុំ និងកូនបានយ៉ាងសមរម្យ ហើយខ្ញុំនឹងបន្តដាំដុះបន្ថែមទៀត តាមរយះគ្រាប់ពូជវា ដើម្បីតម្រូវតាមម៉ូយកម្មង់»៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ