ព័ត៌មានជាតិ
រដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ៥០ រោងចក្របន្ថែមទៀត រងប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល
រាជរដ្ឋាភិបាល បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ចំនួន ៥០ រោងចក្រ បន្ថែមទៀត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី ១១ ចុះនៅថ្ងៃទី ៣០ វិច្ឆិកានេះ បានឱ្យដឹងថា រោងចក្រចំនួន ៥០ ក្នុងនោះមាន ២១ នៅរាជធានីភ្នំពេញ ៦ រោងចក្រ នៅខេត្តកណ្តាល ៨ រោងចក្រ នៅខេត្តកំពង់ស្ពឺ ៦ រោងចក្រ នៅខេត្តតាកែវ ២ រោងចក្រ នៅខេត្តកំពង់ចាម ២ រោងចក្រ នៅខេត្តកំពង់ឆ្នាំង ១ រោងចក្រ នៅខេត្តពោធិ៍សាត់ ១ រោងចក្រ នៅខេត្តស្វាយរៀង ២ រោងចក្រ នៅខេត្តព្រះសីហនុ និង ១ រោងចក្រ នៅខេត្តបន្ទាយមានជ័យ។

ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាល ធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករ-និយោជិត ដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាស នាពេលកន្លងមក។


ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៨១០០០ រៀល ស្មើនឹង ២០ ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ៧ ថ្ងៃ ដល់ ១៤ ខែ។ ទឹកប្រាក់ ១៦២០០០ រៀល ស្មើនឹង ៤០ ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។
ក្រសួង បានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករ-និយោជិតខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះ មិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។
ករណីកម្មករ-និយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ៥០ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះ ត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកលលើកទី ១ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី