ព័ត៌មានជាតិ
អ្នកលក់សាច់ជ្រូក ស្នើសុំសម្តេចតេជោអន្តរាគមន៍ឲ្យក្រសួងកសិកម្ម ទទួលខុសត្រូវក្នុងការកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកនៅក្នុងប្រទេសថៃ
រាជធានីភ្នំពេញ ៖ ដោយសារតែកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា បានធ្វើការកំណត់ក្រុមហ៊ុន ដែលមានសិទ្ធិអាចផ្គត់ផ្គង់សត្វជ្រូកក្នុងប្រទេសថៃ ឲ្យមានតែ១០ក្រុមហ៊ុនប៉ុណ្ណោះ ដោយពីមុនក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកមានរហូតដល់ទៅ៥៦ក្រុមហ៊ុនឯណោះ នេះបើតាមបញ្ជី (List) ឈ្មោះដែលអគ្គនាយកដ្ឋានបសុសត្វខាងថៃ ផ្ញើជូនមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។
ដោយក្រុមហ៊ុនទាំង១០នៅខាងប្រទេសថៃនេះ សុទ្ធតែជាក្រុមហ៊ុនដែលមានដៃគូនៅខាងខ្មែរតែ១ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន លឹម សៀវម៉ី កត្តានេះ ហាក់បីដូចជាឲ្យក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិផ្តាច់មុខតែម្នាក់ឯង ចំណែកក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូលក្នុងស្រុកដទៃទៀត ត្រូវផ្អាកការនាំចូល ព្រោះក្រុមហ៊ុនខាងថៃ ដែលជាដៃគូខ្លួនពីមុនមក មិនត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជាដាក់ចូលទៅក្នុង List ផ្គត់ផ្គង់ដែលខ្លួនទទួលស្គាល់ឡើយ ហើយបើក្រុមហ៊ុនក្នុងស្រុកណាចង់បានជ្រូក ក្រុមហ៊ុននោះត្រូវតែទិញពី១០ ក្រុមហ៊ុនខាងថៃដែលកំណត់ (Set Up) ដោយអគ្គនាយកដ្ឋានសុខភាពសត្វរបស់កម្ពុជារួចហើយ ដោយខាងថៃលក់ច្បាប់ផ្គត់ផ្គង់តម្លៃ ១៣ដុល្លារ/ក្បាល ថ្លៃប្រើកូតារបស់ក្រុមហ៊ុនខ្លួន ហើយមកដល់ខាងខ្មែរ ត្រូវប្រើច្បាប់នាំចូលរបស់ក្រុមហ៊ុន លឹម សៀវម៉ី គឺត្រូវបង់លុយ១៧$/ក្បាលទៀត ដើម្បីទទួលបានជ្រូកយកមកលក់នៅលើទីផ្សារ កត្តាបូកតម្លៃកូតាផ្តាច់មុខបន្ថែមបែប នេះហើយទើបធ្វើឲ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនាំចូលមួយចំនួនផ្អាកដំណើរការទាំងស្រុង ហើយមាន ១ ឬ២ ក្រុមហ៊ុនប៉ុណ្ណោះ ដែលតស៊ូទិញពី១០ក្រុមហ៊ុនខាងថៃនោះ នូវបរិមាណបន្តិចបន្តួច ដើម្បីយកមកលក់កុំឲ្យតែដាច់ម៉ូយប៉ុណ្ណោះ កត្តានេះហើយ ដែលធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូកមិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើង ធ្វើឲ្យតម្លៃសាច់ជ្រូក ហក់ឡើងថ្លៃ១ទៅជា២ យ៉ាងគំហុកបែបនេះ។
នេះគឺជារឿងពិតដែលបានកើតឡើង ប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ ត្រូវហូបសាច់ជ្រូក ដែលតម្លៃមិនប្រក្រតីកាលពីប៉ុន្មានខែមុន តម្លៃជ្រូករស់នៅខាងថៃឡើងដល់៩០បាតជាងក្នុង១គីឡូ តែពេលនាំចូលមកដល់ខាងខ្មែរ សាច់ជ្រូកមានតម្លៃត្រឹមតែ ១៥០០០-១៧០០០រៀលប៉ុណ្ណោះ តែពេលថ្ងៃនេះតម្លៃជ្រូករស់នៅប្រទេសថៃធ្លាក់ចុះសល់តែ ៨០បាតប៉ុណ្ណោះក្នុង១គីឡូ តែតម្លៃសាច់ជ្រូកឡើងរហូតដល់ ២៥០០០-២៧០០០ រៀលក្នុង១ គីឡូទៅវិញ? កត្តានេះបានបង្ហាញថា ការលូកដៃកកូរកកាយកំណត់ក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសថៃ ពីសំណាក់អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូករស់ធ្លាក់ ចុះពីព្រោះក្រុមហ៊ុនទាំង១០នោះយកកូតាទៅដើរលក់ក្នុងតម្លៃថ្លៃរួម និងតម្លៃកូតាខាងខ្មែរទៀត ធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់ខ្លាំងពេកគ្មានក្រុមហ៊ុនណាហ៊ានទិញទើប ក្នុង១ថ្ងៃអាចចាប់ជ្រូកនាំចូលបានតែ ១០០០ ក្បាលទៅ២០០០ក្បាលប៉ុណ្ណោះ ដែលតម្រូវការជាក់ស្តែង គឺយើងត្រូវការរហូតដល់ទៅ៥០០០-៦០០០ក្បាលក្នុង១ថ្ងៃបន្ថែមពីលើការផ្គត់ផ្គង់ ដោយកសិករនៅក្នុងស្រុកទើបគ្រប់គ្រាន់សម្រាប់បំពេញនូវតម្រូវការនៅលើទីផ្សារ។
តើ ១០ ក្រុមហ៊ុនដែលអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ជ្រើសរើសនោះជាក្រុមហ៊ុនដូចម្តេច? ចំលើយគឺ ១០ក្រុមហ៊ុនទាំនោះ គឺសុទ្ធសឹងតែជាក្រុមហ៊ុនផ្គត់ផ្គង់ការនាំចេញដូចបណ្តាក្រុមហ៊ុនដទៃៗឯទៀតផងដែរ ហើយមានក្រុមហ៊ុនខ្លះទើបតែបង្កើតឡើងថ្មីៗនាចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ ពុំដែលទាំងមានបទពិសោធន៍អ្វីបន្តិចទាល់តែសោះ។
តើអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បាន Set Up ក្រុមហ៊ុនទាំង១០នោះ ដោយប្រើបច្ចេកទេសជំនាញយ៉ាងដូចម្តេច ?
ចំលើយ ៖ អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានដាក់លក្ខខណ្ឌចំនួន១២ចំណុចឲ្យទៅអគ្គនាយកដ្ឋានបសុសត្វខាងថៃ ដោយលក្ខខណ្ឌទី១ ដល់លក្ខខណ្ឌទី១១ គឺអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ចម្លងមកទាំងស្រុងពីលិខិត Vaccine ដែលថៃបាន ចេញជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ដែលនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ចំណុចទាំង១១នេះឲ្យតែក្រុមហ៊ុនថៃទាំងឡាយណា ដែលធ្លាប់នាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម គឺមានដូចគ្នាទាំងអស់។
តើអ្វីទៅជាលក្ខខណ្ឌទី១២ របស់បសុសត្វកម្ពុជា ?
ចំលើយ ៖ អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ទាមទារធ្វើចត្តាឡឺស័កសត្វនៅមាត់ច្រកព្រំដែន តែខាងអគ្គនាយកដ្ឋានបសុសត្វថៃបានពន្យល់ថា ការធ្វើចត្តាឡឺស័កសត្វជ្រូកនៅក្នុងប្រទេសថៃ គឺគេធ្វើផ្ទាល់នៅនឹងកសិដ្ឋានតែម្តង មុនពេលចាប់នាំចេញដោយពុំចាំបាច់ធ្វើនៅនឹងមាត់ច្រកទៀតនោះទេ ព្រោះជៀសវាងភាពរញ៉េរញ៉ៃនៅមាត់ច្រកព្រំដែន ក៏ដូចជាការជួយសម្រួលដល់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ។
សរុបមក ៖ បើតាមគោលការណ៍ដែលអគ្គនាយកដ្ឋានបសុសត្វកម្ពុជាទាមទារនោះ មុនពេលអនុញ្ញាតិឲ្យសត្វជ្រូកចូលមកក្នុងប្រទេសកម្ពុជាបាន គឺក្រុមហ៊ុនផ្គត់ផ្គង់ត្រូវផ្តល់ឯកសារសំខាន់ៗចំនួន៣សន្លឹកមកក្រុមហ៊ុននាំចូលរួមមាន៖ ១-លិខិតបញ្ជាក់សុខភាពសត្វជ្រូក, 2-លិខិតចាក់ Vaccine និង 3- លិខិតបញ្ជាក់ពីការធ្វើ ចត្តាឡឺស័កនៅនឹងព្រំដែនដូចគ្នានឹងលិខិតខាងថៃផ្តល់ទៅវៀតណាមផងដែរ។ ប៉ុន្តែបច្ចេកទេសនេះត្រូវបានខាងថៃបដិសេធ រហូតមកដល់ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទាំង១០ ដែលបសុសត្វកម្ពុជាជ្រើសរើសនោះ ប្រើប្រាស់តែលិខិតបញ្ជាក់សុខភាពសត្វតែ១សន្លឹកប៉ុណ្ណោះ គឺជ្រូកអាចឆ្លងដែនចូលមកកម្ពុជាបានគោលការណ៍ទាំង១២ ចំនុចរបស់បសុសត្វកម្ពុជាអនុវត្តន៍មិនបាននោះទេ ជាក់ស្តែង១០ក្រុមហ៊ុននោះក៏មិនដែលធ្វើចត្តាឡឺស័ក សត្វជ្រូកនៅនិងមាត់ច្រកអីដែរ គឺយកទីលាននោះសម្រាប់ធ្វើទីចតរថយន្ត ប្តូរជ្រូកពីឡានដឹកជ្រូកមកពីកសិដ្ឋាន និងចូលមួយទៅឡានមួយទៀត សំរាប់នាំចូលមកប្រទេសកម្ពុជាតែប៉ុណ្ណោះ។
ប្រសិនបើធ្វើបែបនេះដដែល ចាំបាច់ទៅកំណត់ក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសគេធ្វើអី ព្រោះក្រុមហ៊ុនជាង ៥៦ក្រុមហ៊ុនសុទ្ធតែធ្លាប់មាន បទពិសោធន៍ផ្គត់ផ្គង់ទៅវៀតណាម និងមានគ្រប់លក្ខខណ្ឌទាំងអស់ដូចគ្នា ឬមួយការកំណត់នេះគ្រាន់តែចង់ឲ្យក្រុមហ៊ុនខាងខ្មែរមួយនោះទទួល បានជ្រូកផ្តាច់មុខតែម្នាក់ឯងនោះទេ? កត្តានេះហើយដែលធ្វើអោយការផ្គត់ផ្គង់ជ្រូកធ្លាក់ ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ ហើយធ្វើឲ្យតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា១៦លាននាក់ ព្រោះតែការហូបសាច់ជ្រូកនូវតម្លៃខ្ពស់ខុសប្រក្រតី។
សូមជូនតម្លៃសាច់ជ្រូកដែលផ្គត់ផ្គង់ដោយកសិដ្ឋាន CP នៅក្នុងប្រទេសថៃ តម្លៃត្រឹមតែ ៨០បាត/គីឡូក្រាម គឺស្មើនឹង១០៥០០រៀល/គីឡូក្រាម។
សូមភ្ជាប់ជូននូវតារាងបញ្ជីឈ្មោះក្រុមហ៊ុនទាំង៥៦ ដែលធ្លាប់ទទួលបានការអនុញ្ញាតឲ្យនាំចូលជ្រូកមកកម្ពុជា តែពេលនេះក្រសួងកំណត់យកតែ១០ក្រុមហ៊ុនវិញ៖
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ