សន្តិសុខសង្គម
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងបិទព្រែក និងបឹង ៦ កន្លែង
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំសមត្ថកិច្ចចុះពិនិត្យ និងបង្ក្រាបបទល្មើសដាក់របាំងបិទផ្ជិតព្រែក និងបឹង ៦ កន្លែង ស្ថិតនៅក្នុងស្រុកជលគិរី។
លោកប្រធានមន្ទីរក៏បានចេញលិខិតបង្គាប់ការដកហូតមុខតំណែង លោកនាយរងស្តីទីផ្នែកជលផលកំពង់ប្រាសាទម្នាក់ផងដែរជាការព្រមានព្រោះតែមន្ត្រីរូបនេះមិនព្រមចុះបង្ក្រាបបទល្មើសដាក់របាំងបិទផ្ជិតព្រែក បឹង នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ។

លោក នួន ឬទ្ធី នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនៅល្ងាចថ្ងៃទី ២៩ ខែ វិច្ឆិកានេះ បានរយការណ៍ឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលចុះបង្រ្កាបបទល្មើសនេសាទ ដាក់របាំងសាច់អួនក្រឡាញឹករាំងផ្ជិតព្រែក និងបឹងនៅចំ ណុចឆ្នុកអណ្ដែង ភ្លង ក្នុងឃុំពាមឆ្កោក និងចំណុច បឹងធំ ក្នុងឃុំជលសា ស្រុកជលគីរី។
ជាលទ្ធផលក្រុមការងារបានចុះរុះរើនឹងកាប់បំផ្លាញ និងដុតកំទេចចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹករាំងផ្ជិតព្រែកបឹងចំនួន ០៦ កន្លែងមានប្រវែង ៣០០ម៉ែត្រ, លបលូក្រឡាញឹកចំនួន ០៨ គ្រឿង, បង្គោលចំនួន ២០០ដើម និងចាក់លែងត្រីចម្រុះចំនួន ៥០គីឡូចូលក្នុងបឹងធម្មជាតិវិញ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៏បានឲ្យដឹងផងដែរថា នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា នេះលោកនឹងចុះហត្ថលេខាលើលិខិតបង្គាប់ ការដកហូតមុខតំណែងលោក ខៀវ សុផានរិទ្ធ នាយរងស្ដីទីផ្នែករដ្ឋបាលជលផលកំពុងប្រាសាទចេញពីតំណែង នាយរងស្ដីទី ដោយចេញលិខិតបង្គាប់ការឲ្យលោក នួន ឬទ្ធី ឡើងជានាយរងស្ដីទីផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទជំនួសវិញ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ឲ្យដឹងថា ករណីដកហូតមុខតំណែងនាយរងស្ដីទីផ្នែក ខាងលើនេះក៏ព្រោះតែលោក ខៀវ សុផានរិទ្ធ មិនបំពេញតួនាទីរបស់ខ្លួនដោយបានបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនេសាទដាក់របាំងបិទផ្ជិតព្រែកខុសច្បាប់មិនចុះបង្ក្រាប។

ព្រោះលោកប្រធានមន្ទីរកសិកម្មធ្លាប់បានព្រមានជាញឹកញាប់រួចមកហើយថា មន្ត្រីជលផលណាមិនបណ្ដែតបណ្ដោយឲ្យមានបទល្មើ សនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ជុំវិញការបង្ក្រាបបទល្មើសដាក់របាំងសាច់អួនក្រឡាញឹកបិទផ្ចិតព្រែក បឹង ខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមថ្លែ ងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរកសិកម្មខេត្ត ដែលបានចុះពិ និត្យនិងដឹកនាំបញ្ជារដោយផ្ទាល់ទើបការបង្ក្រាបខាងលើនេះទទួលបានជោគជ័យ និងដែលធ្វើឱ្យចរាចរណ៍ត្រីអាចចុះធ្លាក់មកក្នុងបឹងធំវិញ ធ្វើឲ្យប្រជានេសាទយើងអាចដាក់លបបានត្រី ដោះស្រាយជីវភាពប្រចាំថ្ងៃបានធូរធា៕



អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ