ព័ត៌មានជាតិ
ប្រតិភូរាជរដ្ឋាភិបាល៖ ដើម្បីឱ្យសង្គមជាតិកាន់តែមានភាពរីកចម្រើនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃគណ:កម្មការមូលបត្រកម្ពុជា បានលើកឡើងថា ដើម្បីឱ្យសង្គមជាតិ សេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលា ស្តីពី «ការគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោក ស៊ូ សុជាតិ បានឱ្យដឹងថា ទីផ្សារមូលបត្រ គឺជាទីកន្លែងអនុញ្ញាតឱ្យក្រុមហ៊ុន បានទទួលនូវលប្បទាន ដើម្បីទៅវិនិយោគបន្ថែម និងបន្ថែមទៅលើយន្តការហិរញ្ញប្បទានដែលមានស្រាប់ គឺធនាគារ។ លោកថា និយ័តករមូលបត្រកម្ពុជា គឺអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើមី្បឱ្យវិស័យនេះ ចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ និងដើមី្បឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោនៅកម្ពុជា។ ដូច្នេះ ដើម្បីឱ្យសង្គមជាតិ សេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើនត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា បើក្រលេកមើលទៅលើថ្លៃភាគហ៊ុន សន្ទស្សន៍ភាគហ៊ុន ទាំងអស់នៃការជួញដូរ រិមាណនៃវិនិយោគិន និងមូលធនទីផ្សារ គឺមានការកើនឡើងជាលំដាប់ ទាំងនេះសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តសាធារណជនចំពោះទីផ្សារមូលបត្រនៅកម្ពុជាមានការកើនឡើង។
គួរជម្រាបថា អង្គសិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យមូលបត្រ ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យមូលបត្រ។ ម៉្យាងទៀត ក៏ជាការបង្កាជូនដល់ប្រជាពលរដ្ឋក្នុងការចាញ់បោក ពីអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ បានធ្វើសកម្មភាពបោកប្រាស់នៅតាមប្រព័ន្ធសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនទទួលរងគ្រោះផងដែរ នាពេលកន្លងមក។


សូមបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះ មន្ត្រីនៃការិយាល័យបណ្ដុះបណ្ដាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងមន្ត្រីត្រួតពិនិត្យដល់ទីកន្លែង ក៏បានឡើងធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃទីផ្សារមូលបត្រ និងវិនិយោគ និងយន្តការការពារអ្នកវិនិយោគ តាមរយៈការគ្រប់គ្រង និងត្រួតពិនិត្យក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ៕
អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់