ព័ត៌មានជាតិ
ក្រសួងសុខាភិបាល នឹងដាក់ដំណើរការប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់កូវីដ១៩ តាមអនឡាញនៅថ្ងៃទី១១កុម្ភៈ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាក្រសួងគ្រោងនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់កូវីដ១៩តាមអនឡាញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ថ្លែងក្នុងឱកាសចុះពិនិត្យកន្លែងចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ក្រសួងចង់ដាក់ប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់កូវីដ១៩តាមអនឡាញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ប៉ុន្តែឥឡូវក្រុមជំនាញការផ្នែកអាយធីយើងកំពុងសាកល្បងប្រព័ន្ធនេះមុននឹងឈានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា ទោះជាមិនទាន់មានប្រព័ន្ធចុះឈ្មោះតាមអនឡាញតែអាចចុះឈ្មោះតាមរយៈប្រព័ន្ធទូរសព្ទដៃសិនទម្រាំប្រព័ន្ធអនឡាញដាក់ដំណើរការ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាចំពោះអ្នកដែលមិនចេះចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញទេក្រសួងណែនាំឲ្យគាត់អាចសួរកូនៗរបស់គាត់ឬអ្នកដែលចេះប្រើឲ្យចុះឈ្មោះជូនគាត់។ ក្រៅពីនេះគាត់អាចទៅទំនាក់ទំនងនៅឃុំសង្កាត់ដែលមានមេឃុំឬប្រធានមណ្ឌលសុខភាពចុះឈ្មោះតាមអនឡាញនេះផងដែរ។
ក្រសួងសុខាភិបាលបានប្រកាសយកមន្ទីរពេទ្យធំៗចំនួន៤នៅរាជធានីភ្នំពេញសម្រាប់ចាក់វ៉ាក់សាំងក្នុងនោះរួមមានឲ្យអ្នកសារព័ត៌មានចុះឈ្មោះនៅមន្ទីរពេទ្យកុមារជាតិដោយធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២។
នៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើនិងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ជាលើកដំបូងនេះក្រសួងនឹងចាក់ចំនួនតែ១៤៩៥០០នាក់ប៉ុណ្ណោះក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺនដូស។ វ៉ាក់សាំងនៅសល់ត្រូវចាក់ជាលើកទី២បន្ទាប់ពីចាក់លើកទី១រយៈពេលពី១៤ដល់២៨ថ្ងៃ៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា