ព័ត៌មានជាតិ
ធនាគារជាតិបានបណ្តុះបណ្តាលជំនាញផ្នែកត្រួតពិនិត្យធនាគារដល់មន្ត្រីនិងបុគ្គលិកជាង៣០០នាក់
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០១៥មករហូតដល់បច្ចុប្បន្ននេះមានមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាសរុបចំនួន ៣០៣រូប បានចូលរួមវគ្គសិក្សាNBC-FSI Connect លើជំនាញផ្នែកត្រួតពិនិត្យធនាគារក្នុងនោះសិក្ខាកាម ១១៦រូបបានបញ្ចប់ការសិក្សាកម្រិតបឋម, ៤១រូបបានបញ្ចប់កម្រិតមធ្យម និង៣៦រូបបានបញ្ចប់កម្រិតខ្ពស់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបានបញ្ចប់វគ្គសិក្សាកម្រិតខ្ពស់នៅថ្ងៃទី៩ ខែកុម្ភៈ លោក ជា ចាន់តូ បានបន្ថែមថា វគ្គសិក្សា NBC-FSI Connect នេះជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរបស់វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ផ្នែកត្រួតពិនិត្យធនាគារ។
លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។
លោកទេសាភិបាល បានលើកឡើងថា« ការរៀនសូត្រទ្រឹស្តីគឺជាត្រីវិស័យមួយសម្រាប់ការអនុវត្តការងារជាក់ស្តែង ហើយទ្រឹស្តីនិងការអនុវត្តជាក់ស្តែងត្រូវដើរទន្ទឹមគ្នា ដើម្បីអាចសម្រេចបានការងារប្រកបដោយប្រសិទ្ធភាព»។
លោកទេសាភិបាល ក៏មានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យបន្តខិតខំរៀនសូត្រ អភិវឌ្ឍជំនាញ តាមរយៈការស្វ័យសិក្សាស្រាវជ្រាវ ដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរៀមច្បង ឬតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងប្រើប្រាស់ជំនាញនេះឱ្យចំទិសដៅនិងមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
គួររំលឹកថា នេះគឺជាលើកទី១ ហើយដែលធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសំណេះសំណាលជាមួយសិក្ខាកាមកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបានបញ្ចប់កម្រិតខ្ពស់ចំនួន៣៦រូប ក្នុងនោះស្នាក់ការកណ្តាលមាន ២៩រូប និងសាខារាជធានី-ខេត្ត ៧រូប៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត