ព័ត៌មានជាតិ
រដ្ឋបាលរាជធានីបង្កើត ក្រុមតេឡេក្រាមរវាងសាលារៀន និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីសាលារៀនមានសន្តិសុខល្អ គ្មានគ្រឿងញៀននិងបងតូច បងធំ
រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឱ្យនៅតាមសាលារៀនមានសន្តិសុខល្អ មិនមានគ្រឿងញៀន និងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិនាពេលអនាគត។នេះជាការលើកឡើងរបស់ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតិភាព ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀននិងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ខែមករាឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។

លោកឃួង ស្រេង បានសូមក្មួយៗសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រ ដោយកុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យ កម្ពុជាមានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកឃួង ស្រេង បានបន្តទៀតថា ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។
លោកបានបញ្ជាក់ថា ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។សម្រាប់អាជ្ញាធររាជធានីភ្នំពេញតែងតែជួយគាំទ្រ ទាំងសម្ភារៈ និងថវិកា ជាមួយនឹងការតម្រង់ទិសក្មួយៗឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា ក្នុងពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនរង្វាន់ដល់សិស្សានុសិស្សពូកែ តាមថ្នាក់មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន ១២៩៨នាក់ ស្រី ៧៧៩នាក់ ស្រី ៧៦៥នាក់ ។
លោកបន្តថា រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែក អក្សរសិល្បខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន ៨៧១នាក់ ស្រី៥១៨នាក់ បានជាប់ចំណាត់ថ្នាក់រាជធានីចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជូនសិស្សពូកែរាជធានី ចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ទៅចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅ មណ្ឌលវិទ្យាល័យនេតយ៉ង់ ខេត្ត បាត់ដំបង ដែលបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន៤៨០នាក់។ ជាលទ្ធផល រាជធានីភ្នំពេញ ដណ្ដើមបានជ័យលាភីចំនួន ៧នាក់ យុវតី០២នាក់ ក្នុងនោះ មេដាយមាស ០២ លើមេដាយមាសទូទាំងប្រទេស៦។ បេក្ខជនជ័យលាភីសិស្សពូកថ្នាក់អន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយមាសចំនួន៨៥នាក់ ស្រី៥១នាក់ មេដាយប្រាក់ចំនួន៤៥នាក់ ស្រី១៩នាក់ មេដាយសំរឹទ្ធិចំនួន៥៧នាក់ ស្រី២៣នាក់ ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ