ព័ត៌មានជាតិ
លោក ឡុង ផលគុណ៖ ទីតាំងដីសាងសង់សំណង់គឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ
បន្ទាប់ពីសារព័ត៌មានកម្ពុជាថ្មីបានធ្វើការចុះផ្សាយកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីអំពីសំណង់រឹងមួយកន្លែងដែលស្ថិតនៅក្បែរដងស្ទឹងសង្កែ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង រួចមកទើបម្ចាស់សំណង់មួយនេះសុំធ្វើការបំភ្លឺដើម្បីឲ្យមជ្ឈដ្ឋាននានាបានជ្រាប។

នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកានេះដែរ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ដែលជាម្ចាស់សំណង់រឹងមួយនេះបានលើកឡើងថា ទីតាំងរបស់លោកដែលសាងសង់សំណង់មួយនេះគឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ដោយការសាងសង់មានចម្ងាយពីច្រាំងស្ទឹងសង្កែប្រវែង ម៉ែត្រ ហើយលោកក៏មានច្បាប់អនុញ្ញាតលេខ ៣០៦ ដនស/អសណ ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ ចេញដោយក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ដោយក្រសួងបានកំណត់លើការសាងសង់កម្ពស់ ៩ ជាន់ ស្មើនឹង ៣៨,៤២ ម៉ែត្រ។
លោក ឡុង ផលគុណ បានបន្ថែមទៀតថា ការសាងសង់សំណង់មួយនេះគឺលោកបានដាក់ក្រុមវិស្វករមកពីរាជធានីភ្នំពេញ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ដូច្នេះលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅជិតខាងក្បែរគ្នាកុំមានការព្រួយបារម្ភអំពីហេតុការណ៍ណាមួយ ដែលនឹងកើតឡើងជា យថាហេតុឲ្យសោះ ឯការសាងសង់បន្តទៅលើទៀតនោះគឺត្រូវបានបញ្ចប់ហើយ ដោយនៅសល់តែដំបូលប៉ុណ្ណោះ រីឯឆ្នេរស្ទឹងដែលមានគម្លាតពីសំណង់របស់លោកប្រមាណ ៣០ ម៉ែត្រនោះលោកក៏មានបំណងរៀបចំនិងកែប្រែច្រាំងស្ទឹងឲ្យមានសោភ័ណភាពផងដែរ៕
អត្ថបទ: សោ និយមរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា