ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អំពាវនាវឱ្យភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធជំងឺអេដស៍ដើម្បីឈានទៅបញ្ចប់ឱ្យបានជោគជ័យនៅឆ្នាំ២០២៥
លោកបណ្ឌិត ឈឹម ឃិន ដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើការអំពាវ
នាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ឱ្យបានជោគជ័យនៅឆ្នាំ២០២៥។

ថ្លែងក្នុងកម្មវិធីរត់ប្រណាំងសប្បាយៗនៅសួនកំសាន្ត យូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) លោកបានបន្តថា ការរួមគ្នាទាំងរាជរដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងវិស័ឯកជនព្រមទាំងប្រជាពលរដ្ឋពិតជាមានសារសំខាន់ក្នុងការឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នាពេលខាងមុខប្រកបដោយជោគជ័យស្របតាមប្រធានបទទិវាអេដស៍ឆ្នាំនេះ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ព្រោះថា បើយើងមិនរួមគ្នាទេយើងមិនអាចបញ្ចប់ជំងឺអេដស៍បានទេ។

លោកបណ្ឌិតបានថ្លែងអំណរគុណដល់អង្គការAHFដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីបំផុសឱ្យយុវវ័យក៏ដូចជាប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយស្តីពីជំងឺអេដស៍ទាំងអស់គ្នាសំដៅទប់ស្កាត់ជំងឺអេដស៍ពិសេសអត្រាឆ្លងថ្មីឱ្យកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ខណៈបច្ចុប្បន្នអត្រាឆ្លងអេដស៍ថ្មីមានការកើនឡើង។
លោកសាស្ត្រាចារ្យ ជំនួយ អ៊ុកវិជ្ជា ប្រធានមជ្ឈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសើរស្បែក
បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជួយជួយផ្សព្វផ្សាយទាំងអស់គ្នាដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មីដោយប្រើស្រោមអនាម័យ និងថ្នាំប្រឹពសម្រាប់លេបមុនពេលរួមភេទ ខណៈការចម្លងមានការកើនឡើងដល់១៤០០នាក់ក្នុង
១ឆ្នាំ ឬស្មើនឹង៤នាក់ក្នុង១ថ្ងៃ និងមានអ្នកជំងឺលាក់ខ្លួនមិនទាន់ចេញមករកសេវាព្យាបាលប្រមាណ១២០០០នាក់។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសនៃអង្គការមូល និធិថែទាំសុខភាពអ្នកជំងឺ
អេដស៍កម្ពុជាបានមានប្រសាសន៍ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ យើងអំពាវនាវជាសំឡេងតែមួយដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍» ។

លោកស្រីបានបន្តថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងសប្បាយៗដែលមានការចូលរួមពីអ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន៦០០នាកនេះដើម្បីធ្វើការរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ /ជំងឺអេដស៍ខណៈដែលពិភពលោកកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោកមានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀនតំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង