ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ ប្រទេសមានសុខសន្តិភាពបានជំរុញនូវការអភិវឌ្ឍន៍គ្រប់វិស័យទាំងពុទ្ធចក្រនិងអណាចក្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ប្រទេសមានសុខសន្តិភាពបានជម្រុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអណាចក្រតែម្ដង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះទេវរូប លោកតារាជ ស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងពិធីនោះផងដែរក៏មានការថ្វាយគ្រឿងសក្ការៈ បូជា ទៀនធូប នមស្សការព្រះរតនត្រ័យ សមាទានសីល វេរភត្តហារប្រគេនដល់ព្រះសង្ឃ និងបានការអញ្ជើញចូលរួមតបតាមការអញ្ជើញរបស់ មហាឧបាសិកា ឡៅ គីមលាង និងមានការចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទ ជុំវិញខេត្កកំពង់ស្ពឺយ៉ាងច្រើនកុះករ។

ព្រះទេវរូប លោកតារាជ បានឧបត្ថម្ភកសាង ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង ឯកឧត្តម ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បានតម្កល់នៅស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយការរៀបចំប្រារព្ធពិធីអភិសេករូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរ និង បានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាព រីកចម្រើនបន្ថែមទៀត ទីតាំងនេះក៏បានចូលរួមចំណែកក្នុងការទាក់ទាញដល់វិស័យទេចរណ៍ និងបានចូលរួមចំណែក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជកាគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ