Connect with us

ព័ត៌មានជាតិ

នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាព គឺដើម្បីរំលឹកអំពីមហាវិនាសកម្ម ដែលកើតឡើងដោយសារសង្រ្គាម

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ធ្វើឡើងដើម្បីរំលឹកអំពីមហាវិនាសកម្ម ដែលកើតឡើងដោយសារសង្រ្គាម។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១» នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាព ធ្វើឡើងដើម្បីរំលឹកអំពីមហាវិនាសកម្ម ដែលកើតឡើងដោយសារសង្រ្គាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន រួមមាន៖ ស្ត្រីមេម៉ាយ, កុមារកំព្រា, ជនមានពិការភាព ព្រមទាំងបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ រាប់លានតោន។

ប្រមុខរាជរដ្ឋាភិបាល បានប​ន្ថែមថា «​នេះជាសោកនាដកម្មមួយ ដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឲ្យរបួសពិការ ស្លាប់ រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសម័យនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម