ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញារក្សាការពារប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យបានល្អ ដើម្បីអ្នកជំនាន់ក្រោយ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សា ការពារនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលជាស្នាដៃបន្សល់ទុកពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុនៗ ហើយបង្កើននូវសមិទ្ធផលថ្មីៗផ្សេងទៀត សម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាចិត្តបែបនេះនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ឆ្នាំ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចំនួន៣ គឺសារព័ត៌មានកម្ពុជា (AKP), វិទ្យុជាតិកម្ពុជា (RNK) និងទូរទស្សន៍ជាតិកម្ពុជា (TVK)។ ពិធីនេះ ត្រូវបានរៀបចំកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC)។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា៖ “ខ្ញុំសូមប្តេជ្ញាចិត្តការពារនូវរាល់ស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានកសាងឡើងឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រមទាំងប្តេជ្ញាកសាង និងបង្កើនសមិទ្ធផលថ្មីៗទៀត ដើម្បីបង្ហាញ និងបន្សល់ទុកឱ្យអ្នកជំនាន់ថ្មីៗខាងមុខបន្តទៀត”។ ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តនេះ លោករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី៣ ខែធ្នូ សម្រាប់ការរម្លឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។

បើគិតមកដល់ពេលនេះ គឺរយៈពេលជាង ៤ទសវត្សហើយដែលកម្ពុជាមានការរីកចម្រើនបន្តិចម្តងៗក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនទូទាំងប្រទេស និងពិភពលោក។ ជាពិសេស ស្របតាមសម័យកាលថ្មី ដែលជាសម័យកាលរីកចម្រើនខ្លាំង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរៀបចំរចនាសម័ន្ធ និងផ្លាស់ប្តូរទៅតាមបរិបទសង្គម ឱ្យកាន់តែទំនើប ដើម្បីងាយស្រួលដល់ប្រជាជនក្នុងការទទួលបានព័ត៌មានផ្សេងៗ។ ជាក់ស្តែង បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងភ្នាក់ងារសារព័ត៌មានកម្ពុជា វិទ្យុ និងទូរទស្សន៍ជាតិ បានពង្រឹងលទ្ធភាព និងសមត្ថភាពមន្ត្រី ដើម្បីផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក ឆាណែលតេឡេក្រាម យូធូប ធ្វីតធើ តិកតុក និងអ៉ីនស្តាក្រាម ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន។ នេះបើតាមក្រសួងព័ត៌មានកម្ពុជា។

សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំង៣ ដែលចាប់កំណើតឡើងវិញបន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាម គឺទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលមានឈ្មោះដើមថា សារព័ត៌មានកម្ពុជា (SPK) ដែលគិតមកដល់ពេលនេះ មានរយៈពេល៤៥ឆ្នាំមកហើយ។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយទៀត គឺវិទ្យុជាតិកម្ពុជា (RNK) ត្រូវបានរស់ឡើងវិញនៅក្នុងឆ្នាំ១៩៧៨ ដល់ឆ្នាំ២០២៣ មានរយៈពេល ៤៥ឆ្នាំដូចគ្នា។ ចុងក្រោយ គឺទូរទស្សន៍ជាតិកម្ពុជា (TVK) ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៨៣ ដល់ឆ្នាំ២០២៣ នេះ មានរយៈពេល ៤០ឆ្នាំហើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ