Connect with us

ព័ត៌មានជាតិ

រដ្ឋ​ ធានាកាត់បន្ថយភាពក្រីក្រជនមានពិការភាព​តាមរយៈលើកកម្ពស់អាជីព និងមុខរបរ

បានផុស

នៅ

ជនមានពិការភាព គឺជាតួអង្គមួយដ៏សំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ ការលើកកម្ពស់​សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពល្អប្រសើរ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥  និងអន្តរជាតិ​លើកទី៤១ នាព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយករដ្ឋមន្រ្តី បានបន្តដូច្នេះថា«ការពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន គ្រប់ក្រសួងស្ថាបន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វកិច្ចធានា​ការធ្វើបរិយាបន្នសម្រាប់ជនមានពិការភាព ទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការ​លើការគ្រប់​គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ»។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ និងធានាកាត់បន្ថយ​ភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីព មុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់​របប​គោលនយោបាយផ្សេងៗ។ ក្រៅពីនេះ សម្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែក​ទាំងធន​ធានថវិកា និងធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។

សម្តេច បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យមានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាព នៅក្នុងសង្គម ​ ដែលមានការគោរពសិទ្ធិ និងសេដ្ឋកិច្ចថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាបន្នជនមានពិការភាពគ្រប់វិស័យ។

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា នៅឆ្នាំ ២០២៣នេះ ជនមាន​​​​​​​​​​​​​​​​​​ពិការភាពបានចូលរួមបម្រើការងារក្នុងក្រសួងស្ថាបនរដ្ឋចំនួន ៣៩ ដោយជនមានពិការភាពប្រមាណជិត ៤ពាន់នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់។ ដោយឡែកការងារ ក្នុងវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រចំនួនជាង ២៤០ ដែលមានជនមានពិការភាពចូលបម្រើការងារប្រមាណជាង ៣៧០០នាក់ ក្នុងនោះស្រ្តីចំនួន​​​​​​​​​​​​​​​​​ជាង ៣៦៣១នាក់។

លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្ននេះ ជនមានពិការភាព បានបម្រើការងារនៅក្នុងវិស័យឯកជន និងរដ្ឋ មានចំនួនជាង ៧៥៣៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៦ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម