Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា ​កំណើនទេសចរផ្ដល់សក្ដានុពលឱ្យវិស័យ​ជាច្រើន

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកកម្ពុជានៅក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបនៅល្ងាច​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងថា ​កំណើនវិស័យទេសចរណ៍អាចប្រែក្លាយ និងផ្ដល់សក្ដានុពលឱ្យវិស័យ​ជាច្រើនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបានបន្តថា ប្រជាពលរដ្ឋ​ ១២ ម៉ឺននាក់ ដែលមកទីនេះ ភាគតិចណាស់​ដែលគាត់ខ្ចប់បាយមកទទួលទាន ​ហើយ​បើគាត់មកលេងច្រើនថ្ងៃ គាត់ប្រាកដជាទិញ​ផលិតផលក្នុងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា៖ «សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវកាបម្រើផ្គត់ផ្គង់ ​អញ្ចឹងគឺត្រូការសាច់ ត្រូវការបន្លែ ​និងវត្ថុធាតុដើមផ្សេងៗ ដែលជួយប្រជានេសាទយើង ដែលនៅខេត្តកែប និងកសិករដាំដំណាំ»។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការពង្រឹង ខ្សែក្រវាត់បៃត ដែលជាការពង្រឹងសកម្មភាព និងការបង្កើនផលិតផលទេសចរណ៍នៅនឹងកន្លែង ដោយខិតខំឱ្យប្រជាកសិករ និងប្រជានេសាទផ្គត់ផ្គង់នៅនឹងកន្លែង ខណៈសិប្បកម្មក៏ដូចគ្នា។

រាជរដ្ឋាភិបាល​ចាត់ទុកវិស័យទេសចរណ៍​ជាវិស័យអាទិភាព​ និងបានប្រសិទ្ធិនាមថា​ ជាមាសបៃតង ដែលចូលរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​តាមរយៈការបង្កើតឱកាសការងារ​បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម