Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព មានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង។ ការណែនាំនេះ ធ្វើឡើងក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១» នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការអបអរសាទរទិវាជនមានពិការភាពនៅកម្ពុជា និងអន្តរជាតិ​នាឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដូចជា៖

ទី១. ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងពីការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថា ជនមាពិការភាព អាចរស់នៅក្នុងសង្គមកម្ពុជា ដោយមានសមធម៌ មានឱកាសប្រកួតប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

ទី២. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការជាតិ ស្ដីពី ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្ដបញ្ចាកោណ ដំណាក់កាលទី ១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាព ដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោកមិនទុកឲ្យនរណាម្នាក់ នៅដាច់ដោយឡែក។

ទី៣. គ្រប់ក្រសួង-ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្ដើមកែសម្រួល ឬរៀបចំផាកសុខវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ ស្ដីពី កិច្ចលើកកម្ពស់សិទ្ធិជនពិការ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

ទី៤. គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព​ ឲ្យបំពេញមុខងារតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ-និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម។

៥. ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកដោយកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារបន្តនិរន្តភាព និងការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។

៦. ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រដ្ឋ និង​ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សាយឲ្យទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាព គរ ថ្លង់ អាចទទួលបានព័ត៌មាន បានទាន់ពេលវេលា។

៧. ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួល ជូនជនមានពិការភាព ឲ្យទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយា​នយន្ដ។

៨. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន បន្តពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងបន្តចូលរួមគំនិតផ្ដួចផ្ដើមប​ន្ថែមទៀត លើកិច្ចការការពារ ​និងលើកកម្ពស់សិទ្ធិជនពិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម