ព័ត៌មានជាតិ
កសិករខកចិត្ត តម្លៃដំឡូងជ្វាធ្លាក់ថ្លៃពី ១ ៣០០ រៀល នៅត្រឹម ៣០០ រៀល ដល់រដូវប្រមូលផល
បើទោះបីដល់រដូវកាលប្រមូលផលដំឡូងជ្វាដើម្បីចូលទីផ្សារក៏ដោយចុះ កសិករជាម្ចាស់ចម្ការមួយចំនួនមិនទាន់ប្រមូលផលនោះនៅឡើយបន្តទុកមួយរយៈស្ទើរចង់ខូចមើមដំឡូងទៅហើយ ដោយសារតែដល់រដូវប្រមូលផល ក្រុមឈ្មួញឲ្យតម្លៃថោកបំផុតមិននឹកស្មានដល់ ទើបពួកគាត់ទុកចោលមួយរយៈ ដើម្បីស្វែងរកទីផ្សារផ្សេងៗទៀតក្រែងបានរួចថ្លៃដើម។ នេះជាការលើកឡើងពីស្ត្រីជាម្ចាស់ចម្ការម្នាក់នៅស្រុកសំពៅលូន។

ស្រី្តដដែលបន្តថា ការដាំដំឡូងជ្វានេះបានពីការខ្ចីបុលធនាគារ ដោយចំណាយលើការ ភ្ជួរ ដាំ ថ្លៃថ្នាំ រហូតហុចផល ត្រូវជួលកម្លាំងពលកម្មជាច្រើន រួមថ្លៃដឹកជញ្ជូនទៀតហើយបានកម្រៃខ្លះៗបានទ្រទ្រង់ជីវភាពគ្រួសារ នេះបើគិតកាលពីឆ្នាំ មុននិងការប្រមូលផលឆ្នាំនេះកាលពីដើមដៃ។
ខណៈកាលពីប្រមូលផលដើមដៃតម្លៃទីផ្សារបានប្រសើរដោយក្នុង ១ គីឡូក្រាមបានតម្លៃចន្លោះពី ១ ៣០០ រៀលដល់១៤០០ រៀល។ ដល់ការប្រមូលផលលើកទី២ (ចុងដៃ) ក៏បានធ្លាក់ថ្លៃមិននឹកស្មានដល់គឺ ១ គីឡូក្រាមបានត្រឹមតែ ៣០០ រៀលប៉ុណ្ណោះ ហើយក្នុង ១ តោនឈ្មួញកាត់ចោលដោយមិនគិតថ្លៃអស់ ០៣ តោន ទៀតស្ទើរតែបង្ខំឲ្យពួកគាត់ទុកចោលទាំងស្រុងតែម្តង។

ស្រដៀងគ្នានេះដែរ បុរសជាម្ចាស់ចម្ការដំឡូងជ្វា រស់នៅក្នុង ភូមិបួរ ឃុំបួរទូកខាងលិច ក្នុងស្រុកភ្នំព្រឹក គឺលោក រីណា បានរៀបរាប់ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣ លោកបានដាំដំឡូងជ្វាលើទំហំផ្ទៃដីត្រឹម ៣ហិកតាប៉ុណ្ណោះ។
តែការប្រមូលផលបានប្រសើរ ហើយតម្លៃទីផ្សារក៏អាចទទួលយកបាន តាមរយះឈ្មួញមកលើកដល់ចម្ការ ហើយដឹកយកទៅលក់បន្តនៅប្រទេសវៀតណាម ដោយក្នុង១គីឡូក្រាម លក់បានពី ១ ៣០០ រៀលដល់ ១ ៤០០ រៀល ក្នុងការប្រមូលផលទី ១នៃដើមឆ្នាំ២០២៣ (ដើមដៃ)។ ស្របតាមទីផ្សារល្អប្រសើរ លោកក៏ចាប់ផ្តើមដាំដំឡូងជ្វានេះបង្កើនបន្ថែមលើទំហ៊ំផ្ទៃដី សរុបជាង ៦ហិកតា នៃរដូវកាល (ចុងដៃ)ក្នុងឆ្នាំដដែលនេះ ហើយបានហុចផលតាមក្តីរំពឹងផងដែរ។
តែមកដល់ពេលនេះ ស្របពេលត្រូវប្រមូលផលតម្លៃទីផ្សារស្ទើរតែគ្មាន លោកបានខកចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានដល់ទាល់តែសោះ ខណៈដែលក្រុមឈ្មួញឲ្យតម្លៃត្រឹមតែ ១ គីឡូក្រាម ៣០០ រៀលប៉ុណ្ណោះ ដោយក្រុមឈ្មួញលើកហេតុផលថា ភាគីវៀតណាមផ្អាកការទទួលយកហើយ មានតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ទើបតម្លៃធ្លាក់ដល់ថ្នាក់នេះ។
លោកក៏ដូចជាម្ចាស់ចម្ការផ្សេងៗទៀត ផ្អាកការប្រមូលផល ទុកចោលមួយរយះសិនដើម្បីរងចាំឲ្យឡើងថ្លៃបន្តិច រហូតដល់មើមដំឡូងចង់ខូចក៏នៅតែតម្លៃដដែល ទើបបង្ខំឲ្យលោកនិងអ្នកដាំផ្សេងទៀតចាប់ប្រមូលតែម្តង។
“ខ្ញុំទុករងចាំមើលសិន មិនទាន់ឆ្លើយតបជាមួយឈ្មួញនោះទេ ខ្ញុំរកមើលទីផ្សារបន្ថែមនៅប្រទេសថៃសិន តែជាលទ្ធផលត្រូវតែបង្ខំចិត្តលក់ក្នុងតម្លៃថោកដដែល ហើយលុយដើមនៅតែជំពាក់គេដដែល”។
កសិករប្រកបរបរដាំដំឡូងជ្វា ក្នុងទឹកដីខេត្តបាត់ដំបងស្នើឲ្យខាងមន្ទីរកសិកម្ម និងមន្ទីរពាក់ព័ន្ធ ជួយរកដំណោះស្រាយទីផ្សារលើកសិផលដំឡូងជ្វាឲ្យបានសមរម្យណាមួយកុំឲ្យធ្លាក់តម្លៃដល់ថ្នាក់នេះពេក ដែលធ្វើឲ្យពួកគាត់ប្រឈមខ្លាំងក្នុងជីវភាពគ្រួសារ។
ជុំវិញករណីខាងលើនេះរហូតមកដល់ម៉ោងនេះ មន្ត្រីកសិកម្មខេត្តមិនបានឆ្លើយតបណាមួយនៅឡើយទេ។ ចំណែកលោក គា ឈុន ដែលជាប្រធានសហគមន៍កសិកម្មខេត្តបានឆ្លើយយ៉ាងខ្លីថា “បើលោកចង់ដឹងពីតម្លៃលោកសួរទៅប្រធានមន្ទីរកសិកម្មទៅ ក្នុងសហគមន៍ខ្ញុំអត់មានដាំដំឡូងជ្វាទេ”៕
អត្ថបទ៖ សៅ សារិទ្ធ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល