ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ប្រុស ស្នើឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយសម្រួលឯកសារផ្សេងៗ ដែលមានតម្រូវការចាំបាច់ដល់ពលរដ្ឋខ្មែរ នៅប្រទេសថៃ
ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងកិច្ចសំដែងការគួរសមនោះ លោក ហ៊ុន សារឿន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវរឹតចំណងសាមគ្គីគ្នា រួមគ្នារក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ឲ្យបានល្អប្រសើរបើទោះបីជាយើងរស់នៅទីណាក៏ដោយ និងជំរុញផ្សព្វផ្សាយ ទេសចរណ៍របស់កម្ពុជាទៅកាន់ជនជាតិបរទេស ឲ្យបានទូលំទូលាយបន្ថែមទៀត។

លោកបានបន្តទៀតថា សូមកោតសរសើរចំពោះក្រុមការងារសប្បុរសធម៌ស្ម័គ្រ ប្រចាំប្រទេសយ៉ាងខ្លាំងដែលកន្លងមកបានធ្វើសកម្មភាពចូលរួមជួយសម្រួលទុក្ខលំបាក ដល់បងប្អូនខ្មែរយើងដែលកំពុងរស់នៅធ្វើការក្នុងប្រទេសថៃ ដូចជាស្ត្រីមានផ្ទៃពោះ សម្រាលកូន ឈឺថ្កាត់ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតជាដើម។
ចំណែកអ្នកឧកញ៉ា ឡេង ប្រុស បានស្នើសុំឲ្យខាងស្ថានទូត អនុគ្រោះជួយសម្រួលរាល់ឯកសារផ្សេងៗ ដែលខាងក្រុមការងារមានតម្រូវការចាំបាច់ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ ក្នុងប្រទេសថៃ ឲ្យទាន់ពេលវេលា។

លោកបានឆ្លើយតបថា លោករីករាយនឹងជួយសម្រួលរាល់ឯកសារផ្សេងៗ ដល់ក្រុមការងារឲ្យឆាប់រហ័សបំផុត ដែលអាចធ្វើទៅបាន។
អ្នកឧកញ៉ា ឡេង ប្រុស បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបានអនុញ្ញាតឲ្យក្រុមការងារ ចូលជួបសំដែងការគួរសមនេះ ជាភាពកក់ក្ដៅ និងកម្លាំងចិត្តដែលជំរុញ ឲ្យក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តប្រចាំប្រទេសថៃ បន្តខិតខំធ្វើការងាររបស់ខ្លួន កាន់តែល្អប្រសើរជាងមុន៕









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ