ព័ត៌មានជាតិ
សាកលវិទ្យាល័យក្រចេះជាសាកលវិទ្យាល័យវ័យក្មេងមួយដែលទើបចាប់កំណើត នៅភូមិភាគឦសាន
សាកលវិទ្យាល័យក្រចេះ គឺជាសាកលវិទ្យាល័យវ័យក្មេងមួយដែលទើបចាប់កំណើត នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដាក់សម្ពាធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោក គី វិសាល សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យក្រចេះ បានលើកឡើងថា សាកលវិទ្យាល័យក្រចេះតែងតែបើកចំហរនូវក្នុងការទទួលសហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ដែលសកលវិទ្យាល័យក្រចេះកំពុងតែធ្វើ។
សាកលវិទ្យាធីការរងបញ្ជាក់ថា «គិតមកដល់ពេលនេះសកលវិទ្យាល័យក្រចេះ បានដាក់ឲ្យដំណើរការមានរយៈពេល៦ឆ្នាំ ហើយទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ គឺសាកលវិទ្យាល័យក្រចេះតែងតែបើកចំហរនូវក្នុងការទទួលសហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ដែលសកលវិទ្យាល័យក្រចេះកំពុងតែធ្វើ» ។

លោកគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣នេះ សកលវិទ្យាល័យក្រចេះ បានរៀបចំដៃគូសហការជាមួយស្ថាប័នមួយចំនួនដូចជា ទី១. សកលវិទ្យាល័យក្រចេះ មានដៃគូសហការជាមួយសកលវិទ្យាល័យណាហ្គាស៊ីធីប្រទេសជប៉ុន ទៅលើការស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងត្រីកំពត នៅសកលវិទ្យាល័យក្រចេះជារៀងរាល់ឆ្នាំ។ ទី២. សកលវិទ្យាល័យក្រចេះ មានដៃគូសហការជាមួយសកលវិទ្យាល័យប្រទេសហ្វីលីពីន ទៅការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស។ លោកបានឲ្យដឹងទៀតថា ក្រៅពីប្រទេសហ្វីលីពីន សកលវិទ្យាល័យក្រចេះក៏មានការសហការជាមួយនឹង ដៃគូអភិវឌ្ឍន៍នៅក្នុងស្រុកមាន អង្គការ GIZ ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេសទៅដល់និស្សិតរបស់យើងដើម្បីសរសេរបញ្ចប់សរណៈបទចំនួន ៦នាក់ផងដែរ ។

សាកលវិទ្យាល័យក្រចេះ បានផ្តល់អាហារូបបករណ៍ដល់សិសានុសិស្សជាច្រេីន និងផ្តល់កន្លែងស្នាក់នៅថែមទៀត។
ជាមួយគ្នានោះផងដែរ ប្អូនប្រុសឈ្មោះ ធី មុង ជានិស្សិតឆ្នាំទី២ ជំនាញផ្នែកជលផល នៃសាកលវិទ្យាល័យក្រចេះ បានលេីកឡេីងថា ប្អូនពិតជាអរគុណខ្លាំងមែនទែនសម្រាប់សាលាដែលបានផ្តល់អាហារូបករណ៍១០០%ដល់រូបគាត់ ហេីយមូលហេតុដែលធ្វេីឱ្យរូបគេសិក្សាផ្នែកជលផលនេះ ដោយសារតែការស្រលាញ់ចូលចិត្តជំនាញនេះ ហេីយថ្ងៃអនាគតរូបគេនឹងបេីកកសិដ្ឋានចិញ្ចឹមត្រីដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងស្រុក។

ដោយឡែកប្អូនប្រុសឈ្មោះ ធឿន ពី ជានិស្សិតឆ្នាំ២ ជំនាញវិទ្យាសាស្ត្រដី និងដំណាំ បានប្រាប់ថា ថ្ងៃអនាគតរូបគេនិងបេីកការដ្ឋានដាំដុះដំណាំដេីម្បីចិញ្ចឹមជីវិត ហេីយក៏អគុណសាលាដែលបានផ្តល់អាហារូបករណ៍១០០%ដល់រូបគេថែមទាំងផ្តល់កន្លែងស្នាក់នៅថែមទៀត៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង