ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីអាការៈសុខភាព ក្រោយចាក់វ៉ាក់សាំងរួចមុននេះបន្តិច
“អត់អីផង ចាក់ទៅធម្មតា ដោយសារខ្ញុំមានលទ្ធភាពចាក់វ៉ាក់សាំងកូវីដនៅថ្ងៃនេះ ជាមោទនភាពមួយ។ វ៉ាក់សាំងនេះជាឧបករណ៍ ការពាររាងកាយរបស់យើង ហើយយើងនៅតែបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់ការផ្ទុះឡើងការរាតត្បាតក្នុងសហគមន៍កម្ពុជា”។ នេះជាការថ្លែងភ្លាមៗរបស់លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលក្រោយចាក់វ៉ាក់សាំងមុននេះបន្តិច។
លោកជំទាវបន្តទៀតថា វ៉ាក់សាំង Sinopharm មានការសិក្សាល្អិតល្អន់ មុនដាក់ឲ្យប្រើប្រាស់។ ប្រសិទ្ធភាពវ៉ាក់សាំងនេះជិត ៨០ ភាគរយ។
តាមការណែនាំរបស់អង្គការសុខភាពពិភពលោក វ៉ាក់សាំងណាមានប្រសិទ្ធភាពលើសពី ៧០ ភាគរយ គឺអាចប្រើប្រាស់បាន។ វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពជាង ៧៩ ភាគរយ ដូចនេះវាគ្មានបញ្ហានោះទេ។
លោកជំទាវថ្លែងបន្តថា ក៏អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីចូលរួមស្ម័គ្រចិត្តចាក់វ៉ាក់សាំង ការពារសរីរាង្គកាយការពារការវាយលុយ និងការរាតត្បាតទ្រង់ទ្រង់ធំរបស់ជំងឺកូវីដ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤