Connect with us

ព័ត៌មានជាតិ

បុណ្យសមុទ្រ ៣ ថ្ងៃ ខេត្តកែប ទទួលអ្នកទេសចរណ៍ជាតិ-អន្តរជាតិ ជិត ២៧ ម៉ឺននាក់

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិ​ ប្រមាណ ២៦៨ ១៦០ នាក់ បានមកសម្រាកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣ នៅខេត្តកែប ចាប់ពីថ្ងៃទី១ រហូតដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោក សោម ពិសិដ្ឋ បានអះអាងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ដោយមិនមានឧបទ្ទវហេតុអ្វីកើតឡើងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរការបុណ្យសមុទ្រនេះ បានប្រព្រឹត្តិទៅដោយរលូន បានបិទបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងភាពជោគជ័យ ជាមួយការកោតសរសើរវាយតម្លៃខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមហាជន អ្នកចូលរួមទស្សនា។

លោកអភិបាលខេត្តកែប បានបន្តថា អ្វីដែលកាន់តែប្រសើរថែមទៀតនោះ ក្នុងរយៈពេល ៣ថ្ងៃនេះ ខេត្តកែបធ្វើជាម្ចាស់ផ្ទះដោយមិនមានភាពអវិជ្ជមានដែលអ្វីណាមួយធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្ត និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ដោយសារការខិតខំរបស់កងកម្លាំង ក៏ដូចជាមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់។

លោក សោម ពិសិដ្ឋ បានបន្ថែមថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានដើរលេងទស្សនាកមន្សាន្ត ដោយពុំមានបញ្ហា នៃការកកស្ទះខ្លាំងនោះទេ ដោយសារខេត្តកែបឆ្នាំនេះបានរៀបចំទីតាំងចំនួន ៣ កន្លែង រៀបចំទីតាំងព្រឹត្តិណ៍បានធំជាងមុន និងច្រើនកន្លែងជាងមុន ខណៈហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា បានកសាងបានល្អប្រសើរ។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម