Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata និង CheckinMe សហការគ្នា​ដឹកនាំ​វិស័យ​ធនធានមនុស្ស​កម្ពុជា​ឆ្ពោះទៅកាន់​ឌីជីថល​

បានផុស

នៅ

ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​កម្ពុជា និង CheckinMe ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធនធាន​មនុស្ស​ដ៏​ទំនើប​ក្នុងស្រុក បាន​ចាប់ដៃគ្នា​ក្នុង​ភាពជា​ដៃគូ​ក្នុង​គោលបំណង​ធ្វើ​បដិវត្តន៍ និង​ឌីជីថល​នីយកម្ម​លើ​ប្រព័ន្ធ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំងពីរ​បាន​សហការ​រៀប​ចំ​សិក្ខាសាលា “HR Go Digital” ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទន្លេបាសាក់ II ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិក្ខាសាលា “HR Go Digital” មានការ​ចូលរួម​យ៉ាង​ច្រើន​លើសលប់​នៃ​អ្នកចូលរួម​ជាង 100 នាក់ ដែលមាន​តួនាទី​ជាច្រើន​ដូចជា អ្នកគ្រប់គ្រង​ធនធានមនុស្ស ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន Start-up អ្នកគ្រប់គ្រង​ប្រតិបត្តិការ និង​អ្នកគ្រប់គ្រង​ផ្នែក​លក់​។ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​បាន​ទាក់ទាញ​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ប៉ុ​ណ្តោះ​ទេ ថែមទាំង​ផ្តល់នូវ​ការយល់ដឹង​ដ៏​មានតម្លៃ​ខាង​ផ្នែក​ឌីជីថល​នីយកម្ម​នៃ​ការគ្រប់គ្រង​ធនធានមនុស្ស​ផងដែរ​។​

​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន Smart និង CheckinMe បាន​បង្កើត​ភាពជា​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​។ MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកស្រី Mila Kusheva​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Smart និង​លោក ឡី កំ​ថូ​ង នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន CheckinMe​។ ភាពជា​ដៃគូ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​នាំមក​នូវ​វឌ្ឍនភាព​ដ៏​សំខាន់​ដល់​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​គ្រប់​ទំហំ​។​

​នៅក្នុង​សិក្ខាសាលា​នេះដែរ ក៏មាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ល្បីៗ​រួមមាន​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​, អ្នកស្រី ឃុន ពិសី ស្ថាបនិក​ក្រុមហ៊ុន Workingna​និង​លោក សូ សាវឿន ស្ថាបនិក Eagle Sales Coach បាន​ក៏បាន​ចូលរួម​ធ្វើការ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​លើ​ប្រធានបទ​ធនធានមនុស្ស​បែ​ប​ឌីជីថល និង​អត្ថប្រយោជន៍ នៅក្នុង​យុគសម័យ​ប្រកួតប្រជែង និង​ឌីជីថល​។ វាគ្មិន​កិត្តិយស​បាន​ចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍​របស់​ពួកគាត់ ក្នុងការ​ផ្លាស់ប្តូរ និង​ឌីជីថល​នីយកម្ម​លើ​ដំណើរការ​ធនធានមនុស្ស ការបង្កើន​ប្រសិទ្ធភាព​ការងារ​នៃ​អង្គភាព​ទាំងមូល​។​

​ក្រុមហ៊ុន Smart ត្រូវបាន​គេ​ស្គាល់​ច្បាស់​ពី​ប្តេជ្ញាចិត្ត​ចំពោះ​ការបង្កើត​ថ្មី និង​ឌីជីថល ចាត់ទុក​ភាពជា​ដៃគូ​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅកាន់​ការផ្តល់​សិទ្ធិអំណាច​ដល់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាញយក​សក្តានុពល​នៃ​ដំណោះស្រាយ​ធនធានមនុស្ស ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​។ តាមរយៈ​ការសហការ​ជាមួយ CheckinMe ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​ជា​ឧបករណ៍​សម្រាប់​ផ្នែក​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​ងាយស្រួល​ប្រើប្រាស់​ក្រុមហ៊ុន Smart មាន​គោលបំណង​ព​ន្លឿ​ន​ការទទួលយក​ការអនុវត្ត​ធនធានមនុស្ស​បែប​ឌីជីថល​នៅ​ទូទាំងប្រទេស ដោយ​ជំរុញឱ្យមាន​ផលិតភាព និង​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់​សម្រាប់​អាជីវកម្ម​កម្ពុជា​។​

​លោកស្រី Mila Jivkova Kusheva ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Smart មានប្រសាសន៍ថា “​យើង​មាន​សេចក្តីរំភើប​រីករាយ ដែល​បាន​សហការ​ជាមួយ CheckinMe ដោយសារ​យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​ឥទ្ធិពល​វិជ្ជមាន​នៃ​ដំណោះស្រាយ​បែប​ឌីជីថល​។ សិក្ខាសាលា​នេះ បង្ហាញ​ពី​ការបើក​ទំព័រ​ថ្មី សម្រាប់​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយៈ​បច្ចេកវិទ្យា ដែល​ជំរុញ​ប្រសិទ្ធភាព សម្រួល​ដល់​ដំណើរការ និង​ជួយ​ជំរុញ​អាជីវកម្ម​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ក្នុង​យុគសម័យ​ឌីជីថល​។​

​លោក ឡី កំ​ថូ​ង នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន CheckinMe បាន​សម្តែង​នូវ​ក្តី​រីករាយ​ដោយមាន​ប្រសាសន៍ថា “​យើង​ពិតជា​រំភើប​ក្នុង​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart និង​រួមបញ្ចូល​គ្នា​នូវ​ជំនាញ​របស់​យើង​ដើម្បី​ធ្វើ​បដិវត្តន៍​លើ​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា​។ ដំណោះស្រាយ​ដ៏​ទំនើប​របស់​យើង​នឹង​ជួយ​ឱ្យ​អាជីវកម្ម​មាន​ភាពប្រសើ​រ​ឡើងលើ​ដំណើរការ​ធនធានមនុស្ស​របស់​អាជីវកម្ម ធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវ​ការគ្រប់គ្រង​បុគ្គលិក​ដែលមាន​ទេពកោសល្យ បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​របស់​អង្គភាព​ទាំងមូល​”​។​

​ភាពជា​ដៃគូ​របស់ Smart និង CheckinMe​បង្ហាញ​តាមរយៈ​ភាពជោគជ័យ​នៃ​សិក្ខាសាលា “HR Go Digital” ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​ធនធានមនុស្ស​ទៅកាន់​ឌីជីថល​នៅ​កម្ពុជា​។ ជាមួយនឹង​ចក្ខុវិស័យ​រួមគ្នា​នៃ​ការផ្តល់អំណាច​ដល់​អាជីវកម្ម​តាមរយៈ​បច្ចេកវិទ្យា​ធនធានមនុស្ស​ប្រកបដោយ​ភាព​ច្នៃប្រឌិត កិច្ចសហការ​នេះ​ចង្អុលបង្ហាញ​ផ្លូវ​ដល់​អ​ង្គ​ភាព​អំពី​ដំណើរការ និង​ការរីកចម្រើន​លើ​ផ្នែក​ធនធានមនុស្ស​ក្នុង​យុគសម័យ​ឌីជីថល​។ សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ដំណោះស្រាយ​ថ្មី​ផ្នែក​ធនធានមនុស្ស​ឌីជីថល សូម​ទំនាក់ទំនង​៖ នាយកដ្ឋាន​ទំនាក់ទំនង​សាជីវកម្ម Smart ទូរស័ព្ទ​៖ +855 10 202 888 Email: [email protected]៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម