Connect with us

ព័ត៌មានជាតិ

ការរុះរើសំណង់​ប៉ះពាល់គម្រោង​ពង្រីក​ផ្លូវ​នៅក្រុង​ក្រចេះ​សម្រេចបានប្រមាណ ៩៩%

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចាប់ពីរង្វង់មូលព្រាបសដល់រង្វង់មូលខ្លាស្ទុះ បានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរុះរើសំណង់តូបលក់ដូរ សំយាប ស្លាកប៉ាណូ វត្ថុសម្ភារៈផ្សេងៗបានប្រមាណ ៩៩% ដេីម្បីឲ្យក្រុមហ៊ុន​ដាក់គ្រឿងចក្រឈូសឆាយទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ស៊ាង ហៃ ដែល​ជាក្រុមហ៊ុនទទួលការសាងសង់ផ្លូវនៅចំណុចភូមិសាស្រ្តពីរង្វង់ព្រាបសដល់រង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូរប្ញស្សី និង​សង្កាត់ក្រចេះ ក្រុងក្រចេះ បាន​បន្តឈូសឆាយទ្រង់ទ្រាយធំ ដោយបានបែងចែកជាពីរក្រុម​ដោយ​ក្រុមទី១ ចាប់ពីរូបគ្រុឌទៅកើត និង​ក្រុមទី២ ចាប់ពីរង្វង់មូលខ្លាស្ទុះទៅលិច។

កន្លងទៅនេះ រដ្ឋបាលខេត្តក្រចេះ​បានចេញសេចក្ដីជូនដំណឹងស្តីពីការរុះរើបណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែ​កាប​អុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទកាលពីខែវិច្ឆិកា ដើម្បីឲ្យការសាងសង់ស្ពាននិងផ្លូវតភ្ជាប់អនុវត្តបានឆាប់រហ័សតាមផែនការ​កំណត់ និងការពារសុវត្ថិភាពដល់ក្រុមការងារសាងសង់ និងប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះក៏​ស្នើអង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិចនិងក្រុមហ៊ុនបំពាក់និងតម្លើងផ្លាក ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ការសាងសង់ត្រូវសហការជាមួយក្រុមហ៊ុន​សាងសង់ ធ្វើការរុះរើ រំកិលចេញផុតពីការដ្ឋាន និងតាមដងផ្លូវដែលពាក់ព័ន្ធចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥៤ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម