ព័ត៌មានជាតិ
បេក្ខជនជាង ៣ ពាន់ នាក់ ជាប់ឈ្មោះចូលប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ
ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញវិធានការគន្លឹះ ៣ ចំណុចទី ១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីប្រកបដោយតម្លភាព យុត្តិធម៌ និងប្រសិទ្ធភាព។ ទី២ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងទី៣ ការដាក់ឱ្យអនុវត្តលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
បេក្ខជនដែលបានចុះឈ្មោះចំនួន ១២ ៧៤៤ នាក់ ខណៈតួលេខសម្រាំងយកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៣ ៣២៩ នាក់ ត្រូវបានវាយតម្លៃឱ្យជាប់ឈ្មោះចូលរួមប្រឡងជ្រើសរើសមន្ត្រីមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅក្នុងឆ្នាំ ២០២៣។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការជ្រើសរើសមន្ត្រីកសិកម្មឃុំជំហានទី១ ឆ្នាំ ២០២៣នេះ បេក្ខជនត្រូវមានលក្ខណ្ឌជំនាញ កសិកម្ម និងប្រហាក់ប្រហែល ពោលគឺត្រូវការជំនាញមួយច្បាស់លាស់ដែលមានការកំណត់រួចស្រេច។
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូខាងមុខនេះ ដែលមានបេក្ខជន ៣ ៣២៩ នាក់ ចូលរួមប្រឡង។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការចូលរួមចុះឈ្មោះប្រឡងក្រសួងធ្វើឱ្យមានតម្លាភាព ខណៈការប្រការប្រឡងក្រសួងក៏រៀបចំឱ្យមានតម្លាភាព ដែលមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច