Connect with us

ព័ត៌មានជាតិ

កម្ពុជាបានចំណូលជិត ៤ ពាន់លានដុល្លារពីការនាំចេញកសិផលរយៈពេល ១១ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារ ( ៣ ៩០៩ ៨៦៧ ៤១៩) ក្នុងនោះទឹកប្រាក់នៃការនាំចេញអង្ករមានជាង ៥ រយលានដុល្លារ (៥១៥ ២១៩ ៩៥០) និងស្រូវជាង ៨ រយលានដុល្លារ (៨៤០ ២៨៥ ១២៤) និងកសិផលក្រៅពីស្រូវជាង ២ ពាន់លានដុល្លារ (២ ៥៥៤ ៣៦២ ៣៤៥)។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបង្ហាញថា ការនាំចេញកសិផលក្នុងរយៈពេល ១១ ខែ​ឆ្នាំ ២០២៣ នៅតែបន្តថយចុះ ៤,៦០% បើប្រៀបធៀបរយៈពេល ដូចគ្នា នៅឆ្នាំ ២០២២។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកកដ្ឋាន កសិកម្មលើកឡើងតារយៈរបាយការណ៍ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មានឥទ្ធិពលលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលទ្រព្យចិនតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ​ជាពិសេសបណ្ដាប្រទេសដែលពឹងផ្អែកលើការនាំចេញដូចជាកម្ពុជា។

ថ្វីត្បិតការនាំចេញកសិផលរយៈពេល ១១ ខែ នៅមានបរិមាណតិចជាងឆ្នាំមុន ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ មានបរិមាណ ជាង ១ លានតោន (១ ០៣៧ ៥៥២) កើនឡើងចំនួន ៣៤៦ ២៤១ តោន បើប្រៀបខែតុលា ឆ្នាំ ២០២៣ ដែលមានបរិមាណ ៦៩១ ៣១១ តោន។

របាយការណ៍អគ្គនាយកដ្ឋាន កសិកម្ម បង្ហាញថា បរិមាណនាំចេញអង្ករក្នុងរយៈពេល ១១ ខែ ជិត ៦ សែនតោន (៥៩៥ ៦៣០)កើនឡើងជាង ៦,៥៣% , ស្រូវចំនួនជាង ២ លានតោន (២ ៤៩៧ ០៧៥) កើនឡើង ២៨,៧១%, ចំណិតដំឡូងមីក្រៀមជាង ១ លានតោន ធ្លាក់ចុះ ៤១%, ដំឡូងមីស្រស់ជាង ១ លានតោន កើនឡើង ១០%, គ្រាប់ស្វាយចន្ទី ជាង ៤ សែនតោន (៤ ២២ ៤៨២) ធ្លាក់ចុះជាង ១០ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម