Connect with us

ព័ត៌មានជាតិ

អត្រាភាពក្រីក្រកម្ពុជា ធ្លាក់ចុះក្រោម ១០ភាគរយ រយៈពេល ១៥ឆ្នាំ តែងើបឡើងវិញ​ដោយសារវិបត្តិសកល

បានផុស

នៅ

អត្រាភាពក្រីក្រ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ជាពិសេសចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៧ ពោលគឺដោយអត្រាភាពក្រីក្រថយមកក្រោម ១០ភាគរយ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រា​នៃភាពក្រីក្រនៅកម្ពុជា កើនឡើងជាង១៧ភាគរយវិញ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្រប​ខណ្ឌកម្មវិធីជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានថ្លែងដូច្នេះថា« ក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ អត្រានៃភាពក្រីក្របានកាត់បន្ថយ ចាប់ពីឆ្នាំ២០០៧ ដែលយើងមានជាង ៤៧ភាគរយ ទៅដល់ឆ្នាំ២០១៧ ជាងក្រោម ១០ភាគរយ ប៉ុន្ដែដោយសារកូវីដ-១៩ យើងបាន​កើនឡើងវិញដល់ជាង១៧ភាគរយ»។

សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា មានមោទកភាពក្រោយពីបញ្ចប់សង្គ្រាម ទទួលបានការ​អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ទោះបីជាប្រជាពលរដ្ឋជាច្រើន មានជីវភាពរីកចម្រើន ដោយបានប្រែក្លាយជីវភាពភាពក្រីក្រ ទៅជីវភាពមធ្យម និងមាន​លទ្ធភាពឈានទៅជីវភាពកម្រិតខ្ពស់យ៉ាងណាក្តី រាជរដ្ឋាភិបាល ទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមាន ជាពិសេសស្ថានភាពបរិស្ថានសេដ្ឋកិច្ចសកល មិនអាចនៅថិតថេរនោះទេ។

ទោះបែបនេះក្តី សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញាចិត្ត​បន្តអនុវត្តកម្មវិធីគោល នយោបាយជាតិជំនួយសង្គម ខណៈក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីនយោបាយ អាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តោតទៅលើមនុស្សជាចម្បង ដែលនឹង​ជំរុញប្រព័ន្ធគាំ​ពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីឈរលើស្មារតីមិន​បោះបង់​ពលរដ្ឋណាម្នាក់ តាមរយៈការផ្តល់កិច្ចអន្តរាគមរបស់រដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ពលរដ្ឋដែលងាយរងគ្រោះ គឺជាពលរដ្ឋដែលស្ថិតនៅក្នុងមុខរបរក្រៅប្រព័ន្ធ។ កន្លងមកមុខរបរនេះ ពុំសូវមានការគាំទ្រដោយ​សារមិនអាចចូល​ក្នុងប្រព័ន្ធបាន និងមានការរាយប៉ាយទូទាំងប្រទេស។ ដូច្នេះហើយ បញ្ហានៃភាពក្រីក្រ គឺកើតឡើង​ពីមុខរបរលក់​រាយតូចតាច ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា ទោះជាមានការគាំទ្រជាសាច់ពីរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏នៅក្នុងវិបត្តិកូវីដ និងវិបត្តិសេដ្ឋកិច្ចសកលនេះ ពលរដ្ឋងាយរងគ្រោះ បានធ្លាក់ចុះប្រាក់ចំណូល ដែលធ្វើឱ្យពួកគាត់​បន្តរស់នៅក្រោម​បន្ទាត់ភាពក្រីក្រ ដោយសារបាត់បង់មុខរបរ ដូចជាកម្មករសំណង់ កម្មករតាមរោងចក្រឧស្សាហកម្ម និងអ្នក​សេដ្ឋ​កិច្ចក្រៅប្រព័ន្ធជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាគំនិតថា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ រដ្ឋាភិបាល ត្រូវលើក​កម្ពស់​វិស័យផលិតកម្មឱ្យបានច្រើន បង្កើតការងារដល់ពលរដ្ឋ ពង្រឹងសិប្បកម្ម ឧស្សាហកម្មឡើងវិញឱ្យបានរឹងមាំ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលថ្មីមានហើយ ពោលគឺបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះទៀត រដ្ឋាភិបាល គួរទប់ស្កាត់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយងាកមកធ្វើការវិនិយោគលើវិស័យសិប្បកម្ម ផលិតកម្ម និងឧស្សាហកម្ម នោះនឹងជំរុញដល់ការកាត់បន្ថយភាពក្រីក្រកាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ហ្សេលេនស្គី ជំរុញឲ្យ ត្រាំ បង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

ព័ត៌មានជាតិ១៧ នាទីutes មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម