Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ សាទរការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

បានផុស

នៅ

កម្ពុជា-ឡាវ បាន​សាទរ​ចំពោះ​ការ​រីកចម្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​តាមរយៈ​ជំនួប​ទស្សនកិច្ច​ផ្លូវការ​កម្រិត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ និង​ការ​ផ្លាស់ប្ដូរ​គ្រប់​កម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សាទរ​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ទទួល​ជួប​សំដែង​ការ​គួរសម និង​សំណេះសំណាល​ជាមួយ ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នា​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៣។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្ដម បួរកែវ ភូមិវង្សសៃ បាន​សាទរ​ចំពោះ​ការ​រីក​ចម្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង កម្ពុជា និង​ឡាវ ជាពិសេស​តាមរយៈ​ជំនួប​ទស្សនកិច្ច​ផ្លូវការ​កម្រិត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ និង​ការ​ផ្លាស់ប្ដូរ​គ្រប់​កម្រិត​រវាង​ប្រទេស​ទាំងពីរ។

ទន្ទឹម​នោះ​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​គូស​បញ្ជាក់​ពី​ការ​បន្ត​រក្សា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ តាមរយៈ​ការ​យល់​ច្បាស់​ពី​មូលដ្ឋាន​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង និង​ចំណងមិត្តភាព​ជា​ប្រពៃណី រវាង កម្ពុជា និង​ឡាវ ដើម្បី​រួមគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​គ្រប់​ក្របខណ្ឌ ទាំង​ផ្នែក​នីតិប្បញ្ញត្តិ អង្គ​នីតិ​ប្រតិបត្តិ ដែល​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ឡាវ ក៏បាន​រំលេច​នូវ​លទ្ធផល​សំខាន់ៗ មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​ពី​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំងពីរ ក្រោម​ការ​ដឹកនាំ​ក្នុង​ដំណាក់​កាល សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ក្នុង​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម