Connect with us

ព័ត៌មានជាតិ

វេទិកាសាធារណៈនៅខណ្ឌកំបូល ពលរដ្ឋស្នើសុំ​ស្ថាបនាផ្លូវ​ លូ ​ប្រឡាយទឹកនិងតបណ្តាញទឹកស្អាត

បានផុស

នៅ

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសាស្រ្តខណ្ឌកំបូល​ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធនិងបញ្ហាភូមិ​សង្កាត់មានសុវត្ថិភាពនោះទេ។ អ្វីដែលជាកង្វល់និងការស្នើរបស់ពួកគាត់ គឺសុំ​ឲ្យ​រដ្ឋបាលរាជធានីភ្នំពេញ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានពិសេសគឺការសុំស្ថាបនា ផ្លូវ លូ ប្រឡាយទឹកនិងការសុំតបណ្តាញទឹកស្អាតជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ត្រូវបានធ្វើឡើងនៅវិមានពិភពថ្មី ស្ថិតក្នុងបុរីពិភពថ្មីកំបូល ផ្លូវលេខ ២E ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាង​ឲ្យ​លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

វេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ចំនួន ១៤ នាក់ ដោយស្នើសុំ​ឲ្យ​រដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ជួយអន្តរាគមន៍ចំពោះ​ការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានមានប្រសាសន៍លើកឡើងថា ការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជា ការសុំស្ថាបនាផ្លូវ ការតណ្តាញទឹក ការស្តារប្រឡាយជាដើមនោះ មានសំណើខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានីខណ្ឌហើយ ហើយអ្វីដែលមិនមាននៅក្នុងគម្រោងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំ​ឲ្យ​អន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹង​ឲ្យ​អភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។

លោកស៊ុយ សេរិទ្ធ បានលើកឡើងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំអោយលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី​ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានគិតគូរណាស់។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាលមានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិការហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយលើការបង្វែរផ្លូវទឹកកុំឲ្យ​ចូលមករាជធានីភ្នំពេញនិងមួយផ្នែកទៀត បង្កើតនូវប្រព័ន្ធលូប្រឡាយដើម្បីរំដោះទឹកចេញ។

លោកបន្តទៀតថា តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញ​នឹងដោះស្រាយចំពោះតែគម្រោងណាដែលចាំបាច់បំផុតប៉ុណ្ណោះ សម្រាប់សំណើរផ្សេងទៀតនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។

លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ។

វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ វេទិកានេះក៏ចង់បង្ហាញ​ឲ្យ​ឃើញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើ​ប្រជាពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​

ក្រសួងការងារ
ព័ត៌មានជាតិ២៦ នាទីutes មុន

និយោជក និងនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស

សន្តិសុខសង្គម៣៦ នាទីutes មុន

អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម