Connect with us

ព័ត៌មានជាតិ

អ្នករាយការណ៍ពិសេស UN វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការវិវត្តល្អ

បានផុស

នៅ

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សកម្ពុជា បានជួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ លោក Vitit Muntarbhorn បានវាយតម្លៃថា សិទ្ធិមនុស្សនៅកម្ពុជា មានការវិវត្តល្អ។ នេះបើតាមការឱ្យដឹងពីលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានគោលបំណងពិភាក្សាពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា។ ក្នុងជំនួបនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាប្តេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាសិទ្ធិមនុស្ស ជាពិសេស គឺសិទ្ធិរស់រានមានជីវិត។ បន្ថែមពីនេះ លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមាននៅកម្ពុជាចំពោះអ្នកស្រឡាញ់​ភេទដូចគ្នា ដោយកម្ពុជាមិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ មិនតែប៉ុណ្ណោះ លោកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់មានប្រសាសន៍មិនឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់​ភេទដូចគ្នានេះដែរ។

លោក កែវ រ៉េមី

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោក Vitit Muntarbhorn បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការវិវត្តល្អប្រសើរ តាមរយៈវឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេស ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដែលមានធាតុចូលច្រើនពីអង្គការសង្គមស៊ីវិល ព្រឹទ្ធសភា និងរដ្ឋសភា និងអង្គការថ្នាក់តំបន់ជាដើម។

ចេញពីបញ្ហានេះ លោក Vitit Muntarbhorn និងលោក កែវ រ៉េមី ក៏បានពិភាក្សាពីស្ថានភាពពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា នៅក្នុងពន្ធនាគារ គឺពិតជាមានការគោរពសិទ្ធិមនុស្សល្អ និងត្រឹមត្រូវ ព្រោះអ្នកជាប់ពន្ធនាគារនៅទីនោះ ទទួលបានអាហារគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាល ទទួលបានការថែទាំសុខភាព និងសិទ្ធិក្នុងការគោរពសាសនាផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក Vitit Muntarbhorn

សូមបញ្ជាក់ថា ការជួបពិភាក្សានេះ គឺជាការពិភាក្សាប្រមូលព័ត៌មានផ្សេងៗរបស់លោក Vitit Muntarbhorn ដើម្បីធ្វើជារបាយការណ៍បញ្ជូនទៅអង្គការសហប្រជាជាតិ។ ដោយឡែក នេះ គឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក Vitit Muntarbhorn មកកាន់ប្រទេសកម្ពុជា ដោយកាលពីខែសីហា ឆ្នាំ២០២២ លោក Vitit Muntarbhorn ធ្លាប់ធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ថ្ងៃ និងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរនាពេលនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

អ្នកផលិតមាតិកា និងពលរដ្ឋគាំទ្រចំពោះសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ មិនឲ្យមានការបន្តផ្សព្វផ្សាយល្បែងស៊ីសង លើបណ្តាញសង្គម

ជីវិតកម្សាន្ដ២២ នាទីutes មុន

រាជនីក្រមា មាន សូនីតា ប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ២៧ នាទីutes មុន

ពលរដ្ឋខណ្ឌសែនសុខ អាយុ ៦០ ឆ្នាំ ឡើង ស្នើ រដ្ឋបាលរាជធានី អន្តរាគមន៍ធ្វើប័ណ្ណ ប ស ស បាន

ព័ត៌មានជាតិ២៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវកូនខ្មែរចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ​ និងថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

CEO របស់​ Nvidia ថា ​​ថៃ​ អាច​ក្លាយជា​ទឹក​ដី​នៃបញ្ញាសិប្បនិម្មិត ហើយសន្យាជួញជំរុញការ​អភិវឌ្ឍ

Sokha Hotels

ព័ត៌មានពេញនិយម