ព័ត៌មានជាតិ
១១ខែឆ្នាំនេះ កម្មករនិយោជិតជួបគ្រោះថ្នាក់កាងារ ថយចុះជាង ៤% ប្រមាណ ៥៧០នាក់
លោក កត្តា អ៊ន អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅរសៀល ថ្ងៃទី៥ ខែធ្នូ នេះថា ចាប់ពីខែមករា រហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ថានភាពគ្រោះថ្នាក់ហានិភ័យកាងារនៅក្នុងរោងចក្រទូទាំងប្រទេសមានកម្មករនិយោជិតជួបគ្រោះថ្នាក់កាងារសរុបចំនួន ១៣ ១៩១ នាក់ ស្រី ៦ ៨៤០ នាក់។ ចំនួននេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅឃើញថា មានការថយចុះចំនួន ៤,១៥% ស្មើនឹង ៥៧១ នាក់ ស្រី ៥៤៦នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ក្នុងនោះមានកម្មការិនីដួលសន្លប់ចំនួន ២៩ នាក់ និង បាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាងារចំនួន ១៩៩ នាក់ ស្រី ៥៦នាក់។ ក្នុងចំណោមគ្រោះថ្នាក់កាងារសរុបចំនួន ១៣ ១៩១ នាក់ ក្នុងនោះគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅធ្វើការមានចំនួន ៧ ១៩២ នាក់ ស្រី ៤ ០៧១ នាក់ និងគ្រោះថ្នាក់នៅកន្លែងធ្វើការមានចំនួន ៥ ៩៩៩ នាក់ ស្រី ២ ៧៦៩ នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រសហគ្រាសចំនួន ១៧ ២៥១ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១ ៣៣២ រោងចក្រ មានកម្មករនិយោជិតសរុបប្រមាណ ៨៤ ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ ពាន់លានដុល្លារ៕

អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ