Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​!

បានផុស

នៅ

នៅ​ព្រឹក​នេះ ប្រទេស​កម្ពុជា​បាន​បើក​ការ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ ដែល​មានមន្ដ្រី ​និងឥស្សរជន​ជា​ច្រើន​បាន​ទទួល​យក​ការ​ចាក់​វ៉ាក់​សាំងលើក​នេះ ដែល​ជា​ជំនួយ​មកពី​ប្រទេស​ចិន។ ក្នុង​នោះ កូនប្រុសច្បងរបស់​សម្ដេច​តេជោ គឺ លោក ហ៊ុន ម៉ាណែត បាន​ចាក់វ៉ាក់សាំងមុនគេ​ជំនួស​សម្ដេច​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចបាន​លើក​ឡើង​លើក​គេហទំព័រ​ផ្លូវ​ការ​ថា ទីបំផុត ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់ខ្លួន​ហើយ​។ នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ចិន ដែលជា​មិត្ត​ដែកថែប​ដែល​សម្ដេចតេជោបាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​ចិន ពិសេស ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​បាន​ផ្តល់ជំនួយ​ដ៏​សប្បុរស​ដល់​ប្រជាជន​កម្ពុជា​។​

​សម្ដេច​ក៏​បាន​លើក​ឡើង​ថា៖ “មុន​ចាក់​វ៉ាក់សាំង មានការ​លើកឡើង​មួយ​ចំនួន​ជុំវិញ​អវត្តមាន​របស់ខ្ញុំ​លើ​ការ​ចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ បណ្តាល​មកពី​កត្តា​អាយុ​របស់ខ្ញុំ​រហូត​ប្រើ​ពាក្យ​មិន​សមរម្យ​ខ្លះ​មក​លើ​ខ្ញុំ​។ ច្បាស់​ណាស់​ថ្ងៃនេះ ​កូនប្រុស​របស់ខ្ញុំ​បាន​ទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​ឲ្យ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​មុខ​ជនរួមជាតិ​យើង​”។​

សម្ដេចតេជោបានបញ្ជាក់ថា៖ “​ខ្ញុំ​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ជនរួមជាតិ​យើង​ទាំង​ក្នុង​ និង​នៅក្រៅ​ប្រទេស​ឲ្យ​បាន​ច្បាស់​ថា សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះ​ទេ​”។​

​សម្ដេចបានលើកឡើងថា៖ “បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ធំ​ឬ​អាច​ដល់​៩៨​ភាគរយ​មិនទាន់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ ព្រោះ​វា​អត់​មាន​វ៉ាក់សាំង បើ​ទោះ​បី​ប្រទេស​នោះ​មាន​លុយ​ហើយក៏​រក​ទិញ​វ៉ាក់សាំង​មិនបាន​ដោយសារ​ការផលិត​មិនទាន់​”។

គួរបញ្ជាក់ថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំនួយជំហានដំបូង ចំណែកវ៉ាក់សាំង៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម