Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ការលែងដំណើរការរបស់កាសែតរស្មីកម្ពុជាជាព្រឹត្តិការណ៍អកុសល និងគួរឱ្យសោកស្តាយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព​ អស្នារិទ្ធ បានចាត់ទុកការលែងដំណើរការនៃកាសែតរស្មីកម្ពុជាជាព្រឹត្តិការណ៍អកុសល ដែលជាហេតុការណ៍គួរឱ្យសោកស្តាយខ្លាំង។ អ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកបែបនេះ ក្រោយកាសែតរស្មីកម្ពុជាបិទទ្វារលែងដំណើរការទាំងស្រុងកាលពីថ្ងៃទី០១ ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបិទទ្វារលែងដំណើរការនៃកាសែតរស្មីកម្ពុជា លោក ទេព អស្នារិទ្ធ បានវាយតម្លៃថា គឺបណ្ដាលមកពីឥទ្ធិពល និងផលវិបាកដែលកើតចេញពីរបត់នៃការវិវត្តយុគ្គសម័យឌីជីថល។លោក បានកត់សម្គាល់ឃើញ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ កំពុងទទួលរងការថមថយនូវចំនួនអ្នក អាន ទស្សនា ស្តាប់ ហើយដែលវាក៏បានប៉ះពាល់ដល់ចំណូលមួយផ្នែកដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី បានមកពីការផ្សាយផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ លោក បានអះអាងថា និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

 តែយ៉ាងណា អ្នកនាំពាក្យរូបនេះ ក៏បានលើកគាំទ្រថា ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ លើសពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានណែនាំដល់គ្រប់ស្ថាប័នត្រូវជំរុញគុណភាពសារព័ត៌មានឲ្យប្រសើរឡើង ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។  ហើយការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញជាកត្តាចាំបាច់ បើមិនដូច្នោះទេប្រជាពលរដ្ឋនឹងជ្រើសរើសប្រភពព័ត៌មានផ្សេងជាមិនខាន។

លោក ទេព​ អស្នារិទ្ធ ក៏បានលើកឧទាហរណ៍ជាក់ស្តែងថា ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) វិទ្យុ និងទូរទស្សន៍ជាតិ ទស្សនាវដ្តី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន បានពង្រីកលទ្ធភាព និងពង្រឹងសមត្ថភាពមន្ដ្រីដើម្បីផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube Twitter TikTok និង Instagram ជាពិសេសពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តជាច្រើនផ្សេងទៀត ដែលបានបង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។

គួរឱ្យដឹងថា កាសែតរស្មីកម្ពុជា បានបិទទ្វារលែងដំណើរការទាំងស្រុងរាល់គ្រប់ទម្រង់នៃផ្សាយកាលពីពេលថ្មីៗនេះ ក្រោមហេតុផលគ្មានចំណូលសម្រាប់ផ្គត់ផ្គង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម