ព័ត៌មានជាតិ
និស្សិតសាលាបច្ចេកទេស អំពាវនាវឱ្យយុវនារីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសព្រោះឱកាសការងារសម្បូរបែប និងឆាប់មានការងារធ្វើ
កញ្ញា ផុន ផល្លា ជានិស្សិតឆ្នាំទី៤ផ្នែកអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)នៅថ្ងៃអង្គារទី៥ ខែធ្នូនេះ បានអំពាវនាវដល់សិស្សាជាស្ត្រីឱ្យមកចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសព្រោះជាជំនាញដែលកំពុងមានទីផ្សារនិងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុនរោងចក្រដែលជាឱកាសពេញនិយម។

និស្សិតជំនាញអគ្គិសនីរូបនេះ បានអំពាវនាវថា “សូមលើកទឹកចិត្តដល់យុវនារីដោយកុំឱ្យគិតថាមនុស្សស្រីរៀនបច្ចេកទេសនេះមានការលំបាក ឬរៀនចប់ហើយអត់មានការងារធ្វើ ព្រោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ហើយបច្ចុប្បន្ននេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកក៏មានតម្រូវការជំនាញបច្ចេកទេសខ្លាំងផងដែរ”។
ទន្ទឹមនឹងនេះ និស្សិត តេង ពណ្ណរិទ្ធិ និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ក៏បានអំពាវនាវយុវជន និងយុវសិស្សវិទ្យាល័យឱ្យងាកមកសិក្សាជំនាញបច្ចេកទេសផងដែរ។ សម្រាប់និស្សិតរូបនេះ ជំនាញបច្ចេកទេសទីផ្សារកំពុងមានតម្រូវការខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពគន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់ ដោយរៀនជំនាញមិនបង់ប្រាក់និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ