ព័ត៌មានជាតិ
ក្រសួងការងារប្រកាសពីតម្រូវការកម្លាំងពលកម្មជិត៤ម៉ឺនកន្លែងសម្រាប់បម្រើវិស័យធំៗចំនួន៣
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មចំនួន ៣៨៥៦៩កន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារក្នុងចំណោមកម្លាំងពលកម្មជិត៤ម៉ឺនកន្លែងក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន២៣៣២៧កន្លែង វិស័យសេវាកម្មមានចំនួន៤៨៤៥កន្លែង និងវិស័យកសិកម្មមានចំនួន១០៣៩៧កន្លែង។ ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន៧០០០កន្លែង ខេត្តកំពង់ស្ពឺ មាន៩៧៦៧កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន៩៧០១កន្លែង និងសេវាកម្ម៦៦កន្លែង រាជធានីភ្នំពេញមាន៣៦១៤កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន១២៦០កន្លែង និងសេវាកម្ម២៣៥៤កន្លែង ក្រចេះមាន៣២៤៣ ក្នុងនោះមានឧស្សាហកម្ម១០០២កន្លែង សេវាកម្មនិងកសិកម្ម២២៤១កន្លែង កំពង់ចាម មាន៣០០៧កន្លែង ក្នុងនោះមានឧស្សាហកម្មចំនួន៣០០០កន្លែង និងសេវា
កម្ម៧កន្លែងកណ្តាលមាន៤៣០០កន្លែង ក្នុងនោះឧស្សាហកម្មចំនួន៤២៣០កន្លែង និងសេវាកម្ម៧០កន្លែង ខេត្តព្រះសីហនុមាន១៧២៥កន្លែង ក្នុងនោះឧស្សាហកម្មចំនួន១៦៨៣កន្លែង និងសេវាកម្ម៤២កន្លែង។ ស្វាយរៀងមាន១១០៦កន្លែងក្នុងនោះឧស្សាហកម្ម៩៩០កន្លែង និងសេវាកម្ម១១៦កន្លែង ស្ទឹងត្រែងមាន១០៨៥កន្លែង ក្នុងនោះមានសេវាកម្មចំនួន៤២កន្លែងនិងកសិកម្មមាន១០៤៣កន្លែង សៀមរាបមានសេវាកម្ម៦៦៨កន្លែងនិងខេត្តផ្សេងៗមាន៣០៥៤កន្លែងក្នុងនោះឧស្សាហកម្ម១៤៦១កន្លែង សេវាកម្ម១៤៨០កន្លែង និងកសិកម្ម១១៣កន្លែង។

ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជិត៤ម៉ឺននាក់ នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន១០រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួន១៩៨៨២កន្លែង កម្មករចំការដំណាំចំនួន១០៣០៣កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់១៥៤០កន្លែង អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម៨៣៣កន្លែង កម្មករក្នុងផលិតកម្ម១២២៤កន្លែង អ្នកដុសខាត់លោកហៈ អ្នកក្រឡឹងកង់ អ្នកសំលៀងឧបករណ៍១០០០ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត៦២២កន្លែងវិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ៣៨៥កន្លែង អ្នកប្រឹក្សាយោបល់និងវិនិយោគទុន១៦៥កន្លែង បុគ្គលិកទទួលនិងផ្តល់ព័ត៍មាននៅទីចាត់ការកណ្តាល១៦០កន្លែងនិងមុខរបរផ្សេងៗ ២៤៥៥កន្លែង។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រសួងការងារបានស្វែងរកការងារជូនដល់យុវជនបានជាង ៣ពាន់នាក់៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ