ព័ត៌មានជាតិ
បញ្ចុះតម្លៃអគ្គិសនីអាជីវកម្មក្នុងវិស័យទេសចរណ៍ ១៥% ពីខែធ្នូ ដល់ឆ្នាំដើម ២០២៤
រាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនីសម្រាប់បរិមាណអគ្គិសនី ដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីសម្រួលដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ ខែ កន្លងមក របស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និងលក្ខខណ្ឌ ដូចខាងក្រោម ៖
អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍
– អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល)
– អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃ លក់ជាដុល្លារ)
– អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ
– អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់
– លើកលែងតែអតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខា ភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ។
បើតាមអគ្គិសនីកម្ពុជា ចំពោះលក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែ ដែលលើសពីមធ្យមភាគក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ កន្លងមក ក្នុងលក្ខខណ្ឌធម្មតា។ ការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ ។
រយៈពេលដែលត្រូវបញ្ចុះថ្លៃ ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់ អគ្គិសនីរបស់ខ្លួន ស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤