ព័ត៌មានជាតិ
វេទិកាស្វាយចន្ទីលើកដំបូងរៀបចំឡើងនៅខេត្តកំពង់ធំជំរុញការផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា”។

វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។
វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពង់ចាម ស្ទឹងត្រែង និងសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី សរុបប្រមាណ ៤៥០នាក់។

វេទិការនះ ជាព្រឹត្តិការណ៍លើកទី១ និងជាប្រវត្តិសាស្រ្ត ជួយជំរុញផ្សព្វផ្សាយឱ្យសាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុងស្រុក និងនៅក្រៅស្រុកបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពស្វាយចន្ទីកម្ពុជា និងដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃផលិតផលស្វាយចន្ទី សំដៅបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ការនាំចេញស្វាយចន្ទីបានជាង ៤ សែនតោន (៤២២ ៤៨២) ថយចុះ ១០ ភាគរយ បើប្រៀបធៀបរយៈពេល ដូចគ្នា នៅឆ្នាំ ២០២៣។
ដោយឡែកតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជានៅក្នុងរយៈពេល ១០ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមជាង៦១ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ៨៣០លានដុល្លារ។ ទំហំនេះ បានធា្លក់ចុះដល់១៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។
«កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់នៃការនាំចេញអង្ករមានជាង ៥ រយលានដុល្លារ និងស្រូវជាង ៨ រយលានដុល្លារ និងកសិផលក្រៅពីស្រូវជាង ២ ពាន់លានដុល្លារដែលមានស្វាយចន្ទីផងដែរ»។ របាយការណ៍របស់អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញបន្ថែម៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម