Connect with us

ព័ត៌មានជាតិ

បឹង​កន្សែង​ធ្លាប់​តែ​ស្ងាត់ជ្រងំ បច្ចុប្បន្ន​ពេល​យប់​កាន់​តែ​អ៊ូអរ ហាង​លក់​ដូរ​ព្រោងព្រាត

បានផុស

នៅ

បឹង​កន្សែង​បាន​ប្រែក្លាយ​ជា​គោលដៅ​ដ៏​ទាក់ទាញ​នៅ​ពេល​រាត្រី​ជាមួយ​ការ​រៀបចំ​កន្លែង​កម្សាន្ត​រួម​ទាំង​សំបូរ​ហាង​អាហារ​បើក​លក់​ព្រោងព្រាត​បម្រើ​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ។

បឹង​កន្សែង​ជា​បឹងធម្មជាតិ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ចម្ងាយ​ជាង ​១​ គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដោយសារ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត បឹងកន្សែង​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ការ​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរ។

នៅ​ពេល​រាត្រី​​ភ្ញៀវ​ទេសចរ​ជាច្រើន​ចូលចិត្ត​មក​កម្សាន្ត​នៅ​បឹងកន្សែង​ ដោយសារ​ទីនោះ​សំបូរ​ហាង​អាហារ​និង​ភោជនីយដ្ឋាន​ចម្រុះ​មាន​ទាំង​អាហារ​ប្រចាំ​តំបន់​និង​អាហារ​កុម្ម៉ង់​ផ្សេង។ នៅ​ជុំវិញ​បឹង​មាន​ហាង​​អាហារ​និង​ភោជនីយដ្ឋាន ១៧ កន្លែង​ទាំង​ខាង​នៅ​កើត​ ខាង​លិច និង​ខាងត្បូង។

បើតាម​ប្រធានមន្ទីរទេសចរណ៍​ខេត្ត បឹង​កន្សែង​​ខុស​ប្លែក​ពី​មុនពោល​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​រៀបចំ​អភិវឌ្ឍ​ជាមួយ​ការ​ស្ថាបនា​ផ្លូវជុំវិញ​ រួមទាំង​ការ​រៀបចំ​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលអាច​ទាក់ទាញ​ភ្ញៀវ​​មក​កម្សាន្ត​ទាំង​ពេល​ថ្ងៃនិង​ពេល​រាត្រី។​

​បឹង​កន្សែង​ធ្លាប់​ជា​បឹង​ស្ងាត់ជ្រងំ​ដោយ​ព្រៃ​ធម្មជាតិ ប្រែ​មក​ជា​អឺងកង​ដោយ​សកម្មភាព​របស់​មនុស្ស​ម្នា​ជំនួស​ដោយ​លំនៅ​ដ្ឋា​ន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង សណ្ឋាគារ​ប្រណិត​ៗស្អេកស្កះ។

រដ្ឋបាលខេត្តបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជុំវិញមាត់បឹងកន្សែងដោយមានការពង្រីកផ្លូវ ដាក់លូបង្ហូរទឹក រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួន​ច្បារ​ជុំវិញ​បឹងនិង​បំពាក់ភ្លើង​បំភ្លឺសាធារណៈ​ជាដើម។ ការរៀបចំហេដ្ឋារនាសម្ព័ន្ធ​មាន​ផ្លូវ ការ​រៀបចំ​ភ្លើង​បំភ្លឺ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​ជុំវិញ​បឹង​មាន​ភាព​ស្រស់​បំព្រង។

បុគ្គលិក​មួយ​រូប​បម្រើការ​នៅ​ហាង​អាហា​រមួយ​កន្លែង​នៅ​ខាង​កើត​បឹង​កន្សែង​បាន​ឲ្យ​ដឹង​ថា បឹង​កន្សែង​បាន​ក្លាយ​ជា​គោលដៅ​​ទេសចរណ៍​ដ៏​ទាក់ទាញនៅពេលរាត្រី​នៅ​ខេត្ត​រតនគីរី​។ ដោយសារ​នៅ​​មិន​ឆ្ងាយ​ពី​ទី​ប្រជុំជន​ក្រុង ភ្ញៀវ​ទេសចរ​តែងតែ​ចូលចិត្ត​​មក​​បន្ធូរ​អារម្មណ៍នៅ​បឹងកន្សែង​​ជាពិសេស​នៅ​ពេល​រាត្រី​ ក្រៅ​ពី​ទទួល​​អារម្មណ៍​ស្រស់ថ្លាជាមួយ​ធម្មជាតិ​​ ជុំវិញ​អាច​មកទទួល​ទាន​អាហារជួបជុំក្រុម​គ្រួសារ​និង​មិត្តភ័ក្តិ។

កាលពីពេល​ថ្មីៗ​នេះអាជ្ញាធរ​ខេត្ត​រតនគិរី​បាន​រៀបចំ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានបឹងកន្សែង។

ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និង​អកអំបុករយៈពេល ២ ថ្ងៃនៅ​បឹងកន្សែង​ មានប្រជាពលរដ្ឋ​ក្នុង​ខេត្តចូល​ទស្សនា​កម្សាន្ត​ចំនួន ៤៨,២០៩ នាក់។ ក្រៅពីនោះ​មាន​ភ្ញៀវទេសចរ​ជាតិ ៩,៨៩៣នាក់ និងភ្ញៀវអន្តរជាតិ៩១៧ នាក់ សរុប ៥៩,០១៩ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម