ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ណែនាំឲ្យបន្តយកចិត្តទុកដាក់ ការងារស្រង់ស្ថិតិគ្រប់មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ការងារស្រង់ស្ថិតិគ្រប់មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ដែលជាការងារដ៏សំខាន់។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ខ្លូត ចិន្តា អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានា ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ ស្តីពី វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តកំពង់ចាម។

លោកខ្លូត ចិន្តា ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានា ដែលបានដាក់ចុះកន្លងមក ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តកំពង់ចាម ស្របតាមគោលការណ៍ណែនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសដើម្បីឆ្លើយតបទៅនឹងឆន្ទៈដ៏មុតស្រួច របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀនចំពោះសុខុមាលភាពប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ជាមួយនឹងការផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំលេខ ០០២ បានធ្វើការណែនាំបន្ថែមដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ដកំពង់ចាម នូវកញ្ចប់ការងារទាំង ៧ របស់លោកសន្តិបណ្ឌិត នេត សាវឿន ចំនួន ៧ចំណុច។

ចំណុចទាំង ៧នោះ រួមមាន៖ ១.ការងារអនុវត្តច្បាប់, ២.ការងារត្រួតពិនិត្យសារធាតុគីមីផ្សំ, ៣.ការបង្ការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន, ៤.ការងារផ្សព្វផ្សាយអប់រំ, ៥.ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ, ៦.ការសំអាតប្រាក់ពាក់ព័ន្ធនឹងគ្រឿងញៀន និង៧. ការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្ម។

នៅក្នុឱកាសនោដែរ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងបន្ថែមដោយឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ការងារស្រង់ស្ថិតិគ្រប់មុខសញ្ញា ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលជាការងារសំខាន់ណាស់ សម្រាប់បម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគ្រប់សមាសភាពនៅសហគមន៍យល់ដឹងពីបញ្ហាគ្រឿងញៀនគ្រប់គ្នា គឺគ្មានអ្នកប្រើ គ្មានអ្នកលក់ និងកាត់ផ្តាច់បានទីផ្សារគ្រឿងញៀន៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត