Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញការទូទាត់ភាគទានរបស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស តាមរយៈធនាគារ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​ការ​ទូទាត់​ថវិកា​ភាគទាន​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​(​អ្នក​ប្រកប​របរ​ខ្លួនឯង) និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស តាមរយៈ​ធនាគារ​ដៃគូ​របស់ ប​.​ស​.​ស ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​(ប​.​ស​.​ស) បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស អាច​បង់​ភាគទាន​មក ប​.​ស​.​ស ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១៥ នៃ​រៀងរាល់​ខែ តាមរយៈ​ធនាគារ​ដៃគូ ប​.​ស​.​ស ដែល​រួមមាន ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA BANK) និង​ធនាគារ កាណាឌីយ៉ា ក​.​អ (CANADIA BANK PLC.)។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ៧ នេះ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​”​ដើម្បី​ធានា​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នូវ​ការ​ថែរក្សា​សុខភាព​ដោយ​ចំណាយ​តិច​ជាង​មុន។

ជាមួយ​នេះ ដោយសារតែ​របប​ថែទាំ​សុខភាព​នេះ ជា​របប​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ ឬ​អ្នក​ដែល​ចង់​បាន​សេវាកម្ម អាច​មក​ទីស្នាក់ការ ប​.​ស​.​ស នៅ​ជិត​លោកអ្នក​ទូទាំង​ប្រទេស ឬ​ទំនាក់ទំនង​មក​កាន់​លេខ ១២៨៦ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់ ប​.​ស​.​ស ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់។

យ៉ាងណាក៏ដោយ ដើម្បី​ទទួល​បាន​ការ​ថែទាំ​សុខភាព​នេះ បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ត្រូវ​បង់​ភាគទាន​ចំនួន​ត្រឹមតែ ១៥ ៦០០ រៀល ក្នុង​ម្នាក់ ក្នុង ១ ខែ សម្រាប់​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ដោយ​គ្មាន​កាលកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម