ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ផ្ដើមស្ថាបនាប្រព័ន្ធលូរំដោះទឹកស្អុយ ជាង ៤ រយម៉ែត្រ នៅសង្កាត់ស្មាច់មានជ័យ
អាជ្ញាធរខេត្តកោះកុង សហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្តើមដាក់គ្រឿងចក្រសម្ភារៈស្ថាបនាប្រព័ន្ធលូរំដោះទឹកស្អុយប្រវែង ៤៥០ ម៉ែត្រ សងខាងផ្លូវ ចាប់ពីមុខវត្តទេពនិមិត្ត រហូតដល់កែងផ្លូវច្រមុះជ្រូកភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង និងលោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទ បានចុះពិនិត្យទីតាំងផ្លូវដែលរងការខូចខាត ដើម្បីស្ថាបនាជាថ្មីឡើងវិញ ពិសេសការដាក់ប្រព័ន្ធលូរំដោះទឹកស្អុយផងដែរ។

លោក វ៉ែន សុខា លើកឡើងថា គម្រោងកសាងប្រព័ន្ធលូរំដោះទឹកនេះ ជាគម្រោងអនុវត្តដោយរដ្ឋបាលខេត្ត សម្រាប់ចុងឆ្នាំ ២០២៣ ក្នុងគោលដៅធ្វើឱ្យល្អប្រសើរឡើងវិញ នៃចរន្តទឹកហូរទៅតាមប្រឡាយបានត្រឹមត្រូវ ចៀសវាងដក់ជន់លិចផ្លូវ ឬលំនៅឋានប្រជាពលរដ្ឋ។ កន្លងទៅ ប្រជាពលរដ្ឋរស់នៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ បានស្នើសុំអាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជួយពិនិត្យដោះស្រាយស្ថាបនាកែលម្អផ្លូវបេតុងចាប់ពីមុខវត្តទេពនិមិត្ត រហូតដល់កែងច្រមុះជ្រូកភូមិ ៣ ព្រោះខូចខាតច្រើនកន្លែង ព្រមទាំងមានទឹកដក់ជន់លិចតាមដងផ្លូវទៀតផង ក្រោយភ្លៀងធ្លាក់រួច។

ទន្ទឹមនោះ មិនចំពោះតែផ្លូវ ១ ខ្សែ ខាងលើទេ ផ្លូវផ្សេងៗក្នុងក្រុងខេមរភូមិន្ទ ក៏ខូចខាតដូចគ្នាផងដែរ ដោយសារស្ថានភាពចាស់ទ្រុឌទ្រោមអស់គុណភាពប្រើប្រាស់នាំឱ្យពិបាកធ្វើចរាចរណ៍ និងងាយជួបគ្រោះថ្នាក់ជាញឹកញាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត