Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំការងារអាទិភាព៥ចំណុច ក្នុងការប្រឆាំងអំពើពុករលួយ

បានផុស

នៅ

ក្នុងឱកាសទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញការងារអាទិភាពចំនួន៥ចំណុច សំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការប្រឆាំងអំពើពុករលួយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ថ្ងៃទី៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ កំណត់ជាទិវាប្រឆាំងអំពើពុករលួយ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ សម្ដេចធិបតី បានជំរុញឱ្យមានការចូលរួមជាមួយគ្រប់ស្ថាប័នជាតិ ប្រជាពលរដ្ឋទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប្រែក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវានេះ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល។

សម្ដេចធិបតី បន្តថា ក្នុងនាមរាជរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចបានប្ដេជ្ញាបន្តវីរភាពគំរូរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ សម្រាប់ក្នុងឱកាសទិវាប្រឆាំងអំពើពុករលួយ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ផ្តោតអាទិភាពលើការងារទាំង៥ ជាអាទិ៍ ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។

រាជរដ្ឋាភិបាល បន្តការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

លើសពីនេះ ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំនៅតាមស្ថាប័នសាធារណៈ។

ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថែមទាំងបានណែនាំដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបន្តដើរទៅមុខទៀតក្នុងការប្រឆាំងអំពើពុករលួយ រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម