Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ផ្តល់ម៉ូតូ១គ្រឿង និងថវិកា២សែនរៀល ដល់សិស្សនិទ្ទេសA ទូទាំងខេត្ត

បានផុស

នៅ

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសA នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។ ក្នុងនោះ អភិបាលខេត្តស្វាយរៀង សម្រេចថា នឹងផ្តល់ម៉ូតូ១គ្រឿង និងប្រាក់ ២សែនរៀល ដល់សិស្សចំនួន១៦នាក់ដែលបានជាប់និទ្ទេស A នៅទូទាំងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តស្វាយរៀងទាំង១៦រូប។ សម្រាប់សិស្សនិទ្ទេស A គឺមានម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០២៤មួយគ្រឿង មួកសុវត្ថិភាព ព្រមទាំងថវិកាចំនួន២០០,០០០រៀលផងដែរ ហើយពិធីចែករង្វាន់ដល់សិស្សបាននិទ្ទេស A នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

លោក ប៉េង ពោធិ៍សា

សូមបញ្ជាក់ថា បើតាមលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលប្រឡងបាក់ឌុបជាប់សម្រាប់ឆ្នាំ២០២៣នេះ មានចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩%។ សិស្សទទួលបាននិទ្ទេស A មានចំនួន ១ ៦៧៣នាក់, និទ្ទេស B មានចំនួន ៦ ៩៦៤នាក់, និទ្ទេស C មានចំនួន ១៨ ៣០៨នាក់, និទ្ទេស D មានចំនួន ៣៤ ២៤៦នាក់ និងនិទ្ទេស E មានចំនួន ៣៧ ២៦៩នាក់៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម