ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ជំរុញសក្ដានុពលស្វាយចន្ទីកម្ពុជា ដើម្បីបង្កើនការផលិត និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ក្រសួងពាណិជ្ជកម្មជំរុញដល់អ្នកពាក់ព័ន្ធឱ្យបង្កើននូវការផ្សព្វផ្សាយអំពីសក្ដានុពលស្វាយចន្ទីកម្ពុជា ដើម្បីបង្កើនការផលិតក្នុងការប្រកួតប្រជែងទាំងបរិមាណ និងគុណភាពក្នុងគោលដៅបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មបានរៀបចំទិវាស្វាយចន្ទីក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា» នៅទីរួមខេត្តកំពង់ធំ។
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្មបានជំរុញអ្នកពាក់ព័ន្ធផ្សព្វផ្សាយនូវសក្ដានុពលស្វាយចន្ទីកម្ពុជាដើម្បីបង្កើនការផលិត និងនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
លោកថា វិស័យស្វាយចន្ទី និងផ្ដល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធអាចចូលរួមតាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ និងការផ្គូរផ្គងធុរកិច្ច កិច្ចពិភាក្សា ចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាពជោគជ័យ ដែលទាំងនេះគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលស្វាយចន្ទីកម្ពុជា។
ក្នុងនោះដែរក៏ផ្តោតជាសំខាន់លើការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តភាព ការធ្វើពិពិធកម្មរសេដ្ឋកិច្ចប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
កិច្ចការទាំងអស់នេះ នឹងអាចទទួលបានជោគជ័យទៅបានអាស្រ័យដោយការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធអនុវត្តន៍នូវកិច្ចការងាររួមគ្នា និងបន្តសហការ គាំទ្រពីដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេស សហភាពអឺរ៉ុប និងអង្គការ Gl2 ក៏ដូចជាវិស័យឯកជនពាក់ព័ន្ធចូលរួម អនុវត្តផែនការសកម្មភាពនានា ដែលបានដាក់ចេញនៅក្នុងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
ក្នុងនោះសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ក៏ត្រូវពង្រឹងតួនាទី និងកិច្ច សហការបន្ថែមឱ្យបានជិតស្និទ្ធ អនុវត្តការធ្វើកសិកម្មកិច្ចសន្យា (Contract Farming) ដើម្បីធានានិរន្តរភាពតម្លៃ ទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនាមក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញលើការអនុវត្ត គោលនយោបាយជាតិស្តីពី ស្វាយចន្ទីស្របតាមផែនការសកម្មភាពដែលបានដាក់ចេញផងដែរ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបានជាង ១៤៥ ពាន់ហិកតា ដំឡូងមីប្រមាណ ៥៣ ពាន់ហិកតា ស្វាយកែវ រមៀតប្រមាណ ៩ ពាន់ហិកតា ម្រេច ១៤១ ហិកតា និងតាង៉ែន ៧៥ ហិកតា៕
អត្ថបទ ឈាង មករា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ