ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះបូមលូបញ្ចៀសការស្ទះចរន្តទឹកហូរជូនប្រជាពលរដ្ឋ
ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សហការជាមួយក្រុមការងារមន្ទីរសាធារណការរាជធានីភ្នំពេញ ដាក់រថយន្តបូមលូបញ្ចៀសការកកស្ទះប្រព័ន្ធលូនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលេីស្ទះប្រព័ន្ធលូពិបាកក្នុងការស់នៅទេីបអាជ្ញាធរស្នេីទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណៈការនិងដឹកជញ្ជូន សុំរថយន្តបូមលូដេីម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ។

លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ សូមថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈកានិងដឹងជញ្ជូន រួមទាំងក្រុមការងារ រាជធានីភ្នំពេញដែលបានផ្តល់រថយន្តសម្រាប់បូមលូដេីម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូទាន់ពេលវេលា៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម១ សប្តាហ៍ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត