ព័ត៌មានជាតិ
លោក កើត ឆែ៖ អំណាចគឺជាភ្លើង សូមប្រើប្រាស់ភ្លើងឲ្យបានត្រឹមត្រូវ កុំយកទៅដុតបំផ្លាញគេ
«អំណាចគឺជាភ្លើងប្រសិនបើយើងយកភ្លើងទៅប្រើឲ្យខុសគោលដៅ នឹងបង្កើតឲ្យមានភាពមហន្តរាយ។ បើយកភ្លើងទៅប្រើត្រឹមត្រូវចំគោលដៅ នឹងធ្វើឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ កុំយកភ្លើងទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងឲ្យមានផលប្រយោជន៍សម្រាប់មនុស្សជាតិ»។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងនៅក្នុងឱកាសចូលរួមធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញជូនសិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលជំនាន់ទី៥ នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីរាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍លើកឡើងថា ភាពជាអ្នកដឹកនាំជាធម្មជាតិរបស់មនុស្ស សត្វ ដែលមានរួចហើយ ពោលគឺចាប់ពី ២ នាក់ទៅ គឺតែងតែមានអ្នកដឹកនាំ។ នារីជាអ្នកគ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ ចំណែក ពាក្យថា «នវានុវត្តន៍» មានន័យថាជាការច្នៃប្រឌិតលើកិច្ចការងារឲ្យកាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងងាយស្រួលជាងមុន។

លោក កើត ឆែ បានបន្តទៀតថា បើមានភាពជាអ្នកដឹកនាំគឺមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់ឲ្យខុសគោលដៅ។ អំណាចគឺជាភ្លើង សូមយកភ្លើងនេះទៅប្រើឲ្យចំគោលដៅ កុំទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងនេះឲ្យមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ អ្នកដឹកនាំ សូមប្រើប៊ិចឲ្យបានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិចត្រូវគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះប៊ិចរបស់អ្នកដឹកនាំនាំមកនៅប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏នាំមកនូវគ្រោះមហន្តរាយដែរ។
លោក កើត ឆែ បានបន្តទៀតថា ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយឬបញ្ច្រៀបការយល់ដឹងទៅឲ្យពួកគាត់បានយល់និងដឹងឮ។ អំណាចដែលយើងបានមកគឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបអាចអង្គុយធ្វើការងារបានរាល់ថ្ងៃ។ តែបើពួកគាត់បោះឆ្នោះឲ្យអ្នកដឹកនាំមិនល្អ វានឹងធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ។ ដូច្នេះសូមអ្នកដឹកនាំទាំងអស់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច