ព័ត៌មានជាតិ
ការតាំងពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំនេះ មានគោលបំណងចម្បងធំៗ ចំនួន ៣
ការតាំងពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំ ២០២៣ នេះ មានគោលបំណងចម្បងធំៗ ចំនួន ៣ ដោយចង់ប្រែក្លាយសៀវភៅឱ្យទៅជាឧស្សាហកម្មវប្បធម៌មួយផ្នែកបោះពុម្ពះផ្សាយ ថែមទាំងទទួលបានទីផ្សារខ្ពស់ និងចំណាប់អារម្មណ៍ពីសំណាក់អ្នកអាននៅកម្ពុជាកាន់តែប្រសើរឡើងជាងបណ្ដាឆ្នាំមុនៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពិព័រណ៍សៀវភៅលើកទី ១០ ក្រោមប្រធានបទ«សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នៃបណ្ណាល័យជាតិ នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាលើកទី ១០ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរួមចំណែកពីបណ្ដាដៃគូក្រុមហ៊ុនផ្សេងៗទៀត បានរួមគ្នាបង្កើតការតាំងពិព័រណ៍សៀវភៅនេះឡើងមកឱ្យចេញជារូបរាងទៅបានដូចជាឆ្នាំមុនៗដែរ។
លោកស្រី មានប្រសាសន៍បន្ថែមថា ការតាំងពិព័រណ៍សៀវភៅនៅឆ្នាំនេះ មានគោលបំណងចម្បងធំៗ ចំនួន ៣ គឺ ៖ ទី១.ចង់ឱ្យការបោះពុម្ពះផ្សាយសៀវភៅនៅប្រទេសកម្ពុជា មានទីផ្សារខ្ពស់ ទាំងក្នុងស្រុក និងក្រៅស្រុក, ទី២.ចង់ជំរុញប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ និងជាសារមួយផ្ដាំផ្ញើទៅដល់យុវជនឱ្យយល់ច្បាស់ពីសារៈសំខាន់ នៃការអានសៀវភៅ, ទី៣.បង្កើនវិធីនិទានរឿង និងការគូរគំនូរ រូបភាពផ្សេងៗ ដល់កុមារ ដើម្បីបណ្ដុះស្មារតីកុមារឱ្យស្រឡាញ់សៀវភៅតាំងពីតូចៗមក។
ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការតាំងពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំ ២០២៣ នេះ គឺចង់លើកទឹកចិត្តដល់ អ្នកនិពន្ធ អ្នកស្រាវជ្រាវសៀវភៅផ្សេងៗ ធ្វើយ៉ាងណាឱ្យការបោះពុម្ពះផ្សាយមានទីផ្សារខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់កន្លងមកនេះ។
ជាមួយគ្នានេះ លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងនាយកអង្គការស៊ីប៉ា ក៏បានមានប្រសាសន៍ដែរថា ការតាំងពិព័រណ៍សៀវភៅនៅឆ្នាំនេះ គឺធ្វើយ៉ាងណាចង់ប្រែក្លាយសៀវភៅឱ្យក្លាយទៅជាឧស្សាហកម្មវប្បធម៌មួយដែលជួយជំរុញដល់អ្នកអានសៀវភៅនៅកម្ពុជាមានកំណើតកើនឡើងខ្ពស់ និងជួយលើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវ ចងក្រងសៀវភៅផ្សេងៗ តាមរយៈស្នាដៃរបស់ខ្លួនដែលបានខិតខំកន្លងមក។
លោក ហុក សិទ្ធិ ក៏បានបញ្ជាក់ថា ការដែលបង្កើតកម្មវិធីតាំងពិព័រណ៍សៀវភៅនេះឡើង គឺចង់ឱ្យយុវជន សិស្ស-និស្សិត នាំគ្នាយល់ពីតម្លៃ នៃការអានសៀវភៅ នាំស្រឡាញ់ការអាន បណ្ដុះគំនិតស្មារតី ចាប់យកចំណេះជំនាញផ្សេងៗ តាមរយៈសៀវភៅ។ ក្នុងនោះ ក៏មានស្នាដៃ អក្សរសាស្រ្ត អក្សរសិល្ប៍ និងវិទ្យាសាស្រ្ត បច្ចេកវិទ្យាផ្សេងៗ ដើម្បីឱ្យយុវជន សិស្ស-និស្សិត ក្លាយជាធនធានមនុស្សដែលមានពហុជំនាញក្នុងសង្គមជាតិរបស់ខ្លួន។
សូមជម្រាបជូនថា កម្មវិធីការតាំងពិព័រណ៍សៀវភៅលើកទី ១០ ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលមានទីតាំងស្ថិតនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»