ព័ត៌មានជាតិ
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ជាវេទិកាពហុគំនិត ផ្ទុយពីយន្តការសភា ជាវេទិកានយោបាយតតាំង
ក្នុងសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំលើកដំបូងរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបណ្ដាប្រតិភូជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ឈឹម ផលវរុណ បានបញ្ជាក់ថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាវេទិកាពហុគំនិតក្នុងន័យស្ថាបនា ដែលផ្ទុយពីយន្តការសភា ជាវេទិកានយោបាយក្នុងការតតាំង។
បើតាមលោកបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅក្នុងអាណត្តិថ្មីនេះ គណបក្សនយោបាយដែលបានចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានកើនឡើងរហូតដល់២៩បក្ស បើធៀបនឹងអាណត្តិមុន មានត្រឹម១៦បក្សប៉ុណ្ណោះ។ លោកបណ្ឌិត ឈឹម ផលវរុណ អះអាងថា ការកើនឡើងនូវបរិមាណគណបក្សនយោបាយចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាពេលនេះ គឺជាការពង្រីកបន្ថែមនូវយន្តការពហុគំនិតក្នុងការប្រមូលធាតុចូលជូនរាជរដ្ឋាភិបាល ដោយផ្អែកលើលទ្ធផលការងាររយៈពេល៥ឆ្នាំកន្លងទៅ នាអាណត្តិមុន។
លោក បានបន្តថា ការពង្រីកបន្ថែមនូវចំនួនគណបក្សនៅក្នុងយន្តការនេះ នឹងផ្ដល់ជាប្រយោជន៍កាន់តែច្រើនដល់ការប្រមូលធាតុចូល ដែលជាគោលគំនិតនៃការសម្របសម្រួលកម្លាំង ក៏ដូចជាពហុគំនិតរបស់ប្រជាពលរដ្ឋ ដែលបានចងក្រងជាគណបក្សនយោបាយ ហើយលោក រំពឹងទុកថា បណ្ដាគណបក្សនីមួយៗ ដែលស័្មគ្រចិត្តចូលរួមក្នុងយន្តការនេះ ពិតជាមានឆន្ទៈក្នុងការបម្រើជាតិ តាមគន្លងរៀងៗខ្លួន តាមរយៈការចូលរួមចំណែកកែលម្អភាពអសកម្ម ឬបំពេញបន្ថែមនូវអ្វីដែលជាចំណុចប្រហោងរបស់រាជរដ្ឋាភិបាល។
ត្រង់ន័យនេះ លោកប្រធានលេខាធិការដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខុសពីសភា ជាវេទិកានយោបាយ ដែលការផ្ដល់គំនិតក្នុងន័យស្ថាបនាមានតិចតួចណាស់ ព្រោះវេទិកាសភាច្រើនត្រូវបានប្រើជាវេទិកានយោបាយនៃការតតាំងគ្នា ជាពិសេសរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សប្រឆាំង។ ដូច្នេះ យន្តឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពិតជាមានសារសំខាន់ ដើរតួនាទីជាយន្តការពហុបក្ស ក្នុងការប្រមូលធាតុចូល សំដៅធានាលើកស្ទួយប្រសិទ្ធភាពការងារ ដែលជាប្រយោជន៍ដល់ជាតិផង និងជាប្រយោជន៍ដល់គណបក្សនីមួយៗផង។
ព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានកំណត់នូវភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ