ព័ត៌មានជាតិ
ផលិតផលជាង ១ពាន់មុខ បង្ហាញក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣
សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៨ខែធ្នូឆ្នាំ២០២៣ នៅមជ្ឈ មណ្ឌលពិព័រណ៍កោះពេជ្រ ដោយបានដាក់តាំងបង្ហាញនូវផលិតផលជាងមួយពាន់មុខ។
ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៣ នៅថ្ងៃទី៦ធ្នូនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា នេះជាឆ្នាំទី១៣ហើយ ដែលសមាគមបានរៀបចំមហាសន្និបាត ហើយក៏ជាលើកទី១០ នៃការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ដោយឆ្នាំនេះមានក្រុមហ៊ុនចូលរួមចំនួន១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១០០០មុខ និង ៥០ប្រភេទនៃសេវាកម្ម ហើយផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុង ស្រុក និងមានខ្លះទៀតជាផលិតផល ដែលនាំចូលមកពីបណ្តាប្រទេសជាច្រើន។
អ្នកឧកញ៉ា បានបន្តថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ងាយស្រួលធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសឡើយ។
អ្នកឧញ៉ាបានបន្តទៀតថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ។
តែទោះជាយ៉ាងណាក្ដី អ្នកឧញ៉ាបានបន្ថែមថា« យើងសង្ឃឹមថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាងើបឡើងជាប្រក្រតីវិញជាមិនខាន។ យើងខ្ញុំជាវិស័យឯកជនទាំងអស់គ្នានឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនឹងពិនិត្យមើលកាលានុវត្តភាពនៃការ វិនិយោគ និងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនេះ ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍវិស័យឱ្យបានល្អប្រសើរឡើងវិញ និងក៏ប្ដេជ្ញាចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ»។
លោក ផារ៉ា មង្គល តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់